ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចាន់ វឌ្ឍនាកា ចូលរួម​ជាមួយ​បឹងកេត​វិញ​ជា​ផ្លូវការ​ហើយ​

​កីឡា ៖ យោងតាម​ការបញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លឹប​បឹងកេត បាន​ឲ្យ​ដឹងថា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បាន​ត្រលប់​ចូលរួម​ជាមួយ​ក្លិប​វិញ​ហើយ ក្រោយពេល​ចាកចេញ​ពី​ក្លឹប​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លឹប​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី ( Malaysia Super League ) ២​ដង ពុំ​ជោគជ័យ​។​

​នេះ​ជា​លើក​ទី​៣ ផងដែរ​ដែល ចាន់ វឌ្ឍនាកា ប្រកប​អាជីព​ជាមួយ​បឹងកេត ដ្បិត​លើកដំបូង​គឺ​នៅ​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ផ្ទេរ​មកពី​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ឆ្នាំ​មាស​របស់ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ( ក្នុងអំឡុង​ឆ្នាំ​២០១៧ វឌ្ឍនាកា ត្រូវបាន​ក្លឹប​នៅ​លី​គ​ទី​៣ ជប៉ុន Fujieda MYFC ខ្ចី​ជើង ១​រដូវ​កាល ) មុននឹង​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Pahang FA នៅ​ឆ្នាំ​២០១៨ ហើយ​ត្រលប់មក​បឹងកេត វិញ​ឆ្នាំ​ដដែល​ពាក់កណ្ដាល​រដូវ​កាល និង​ចុងក្រោយ​ឆ្នាំ​២០១៩ ផ្លាស់​ទៅ​ចូលរួម​ជាមួយ PKNS FC ហើយ​ផ្លាស់​មក​ចូលរួម​ជាមួយ​បឹងកេត សារជាថ្មី​ម្ដងទៀត នៅ​ពាក់កណ្ដាល​រដូវ​កាល​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លឹប Pahang FA នៅ​លី​គ​កំពូល​ម៉ាឡេស៊ី បានបញ្ចប់​កិច្ចសន្យា​ពាក់កណ្ដាល​ជុំ​ទី​១ បន្ទាប់ពី​លេង​បាន​ត្រឹម​ជើង​ទី​១ និង​ឆ្នាំ​២០១៩ នេះ និង​បាន​បង្ហាញខ្លួន ១៣​ប្រកួត និង​ទា​ត់ប​ញ្ជូ​ល​ទី​បាន ៣​គ្រាប់​៕

62444471_953143854856358_91294640887562240_n

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130