ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Griezmann ៖ ខ្ញុំ​អាច​ចាក​ចេញពី La Liga ចំពេល PSG ចាប់អារម្មណ៍​

​កីឡា ៖ Antoine Griezmann និយាយ​មិន​ប្រាកដថា​គេ​នឹង​ស្នាក់នៅ La Liga ឬ​យ៉ាងណា​នោះទេ ចំពេល​ដែល​ក្លិប Paris Saint-Germain ម្ចាស់​ជើងឯក Ligue 1 និង Barcelona កំពុង​ចាបអារម្មណ៍​។​

​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ត្រូវគេ​ជឿថា​នឹង​ផ្ទេរ​ទៅ Barcelona បាន​និយាយ កាលពី​យប់​ថ្ងៃ​អង្គា​រថា​៖ “​ត្រូវតែមាន​ការអត់ធ្មត់​។ ការពិត​នឹង​ដឹង​ឆាប់ៗ​នេះ​។​ខ្ញុំ​ចង់​ឲ្យ​រឿង​អនាគត​របស់ខ្ញុំ​ច្បាស់លាស់​ឆាប់ៗ​ជាង​នរណាៗ​ទាំងអស់ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​ត្រូវតែ​រង់ចាំ​។ ខ្ញុំ​មិនដឹងថា ខ្ញុំ​នឹង​បន្ត​នៅ​អេ​ស្ប៉ា​ញ​ទៀត ឬក៏​អត់​នោះទេ​។ ប្រហែល​២​សប្តាហ៍​ទៀត នឹង​ដឹង​ហើយ​។ ខ្ញុំ​គ្រាន់តែ​ចង់​លេង​បាល់ទាត់ និង​រីករាយ​ប៉ុណ្ណោះ​”​។​

​ទោះ​បែបនេះ​ក្ដី​ក្លឹប PSG បាន​ក្លាយជា​គោលដៅ​ដែល​អាចទៅរួច​សម្រាប់ Griezmann ខណៈដែល Kylian Mbappe និង Neymar ស្ថិតក្នុង​ភាពមិនច្បាស់លាស់​៕

antoine-griezmann-france-2019_1k14xbcenhcr112lu3dgn9usqd

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130