ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រី​ម្នាក់​គិត​ខ្លី​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​ដើម្បី​បញ្ចប់ជីវិតខ្លនឯង

​ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​ប៉ុនប៉ង​បញ្ចប់ជីវិត​និង​ថ្នាំ​បាញ់​ស្មៅ​ដោយ​ខ្លួនឯង ខណ​:​មាន​ជម្លោះ​ជាមួយ​ប្តី​របស់ខ្លួន​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​។​ករណី​ប៉ុនប៉ង​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​២ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​។​

​មន្ត្រីនគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា ក្រោយពី​ស្ត្រី​រងគ្រោះ​បានធ្វើ​អត្តឃាត​យក​ថ្នាំ​បាញ់​ស្មៅ​មក​ផឹក​ដើម្បី​សម្លាប់ខ្លួន ត​តែ​មិនបាន​សម្រេច​ដោយបាន​ប​ង​ប្អូន​មកជួយ​ធ្វើ​អន្តរាគមន៍​ទាន់ពេល​។​

​មន្ត្រីនគរបាល​បាន​បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉ុក សុ​ខោ អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​
​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​ផងដែរ​៕

 

853505883_356655 853537821_294203 853505223_354308

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130