ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​អង្គស្នួល​

កណ្តាល ៖ ភ្នាក់ងារ​រាយការណ៍​ថា កាលពី​វេលា​ម៉ោង ១២ និង​១០​នាទី​ថ្ងៃត្រង់​ថៃ្ង​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​នៅមុន​ពេល​ក្រុម​អន្តរាគមន៍​សង្គ្រោះ​ទៅដល់ ។ អគ្គិភ័យ​នោះ​បណ្តាលមកពី​ទូ​រទ​ស្សេ​ខ្សែភ្លើង ។​

​ម្ចាស់ផ្ទះ​ឈ្មោះ ឈា សា​វ៉ុ​ក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ មុំ សា​មន ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ផ្ទះ​ទំហំ ៦x៨​ម៉ែត្រ ប្រភេទ​ឈើ​លើ ថ្ម​ក្រោម ជញ្ជាំង​ក្ដារ ប្រក់​ក្បឿង ។​

​ករណីនេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ខេត្ត ០២​គ្រឿង និង​ឡាន ទឹក​៩១១ ចំនួន​២​គ្រឿង បានចេញ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០៤​ស៊ឺ​ទែន ទើប​រលត់​ជា​ស្ថាពរ​៕

 

photo_2019-06-12_15-22-06 photo_2019-06-12_15-12-40

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130