ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៤​នាក់ និង​របួស​១៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិលមិញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១៣​លើក (​យប់​៩​លើក​) បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (​ស្រី​២​នាក់​), របួសស្រាល​៥​នាក់ (​ស្រី​ម្នាក់​) និង​របួសធ្ងន់​១៣​នាក់ (​ស្រី​២​នាក់​)​។ នេះ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង និង​ថ្មើរជើង​ម្នាក់ ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, ប្រជែង​, បត់​គ្រោះថ្នាក់​, ស្រវឹង និង​ងងុយ​។​

​របាយការណ៍​បញ្ជាក់ថា រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១៣៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៧០​នាក់ របួសធ្ងន់​១២៩​នាក់ និង​របួសស្រាល​៨០​នាក់​៕

855003141_291899

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130