ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​បង្ក្រាប​គ្រឿងញៀន ៣០​ករណី ឃាត់ខ្លួន​មនុស្ស​៣៨​នាក់​នៅ​ទូទាំងប្រទេស​

​រាជធានី​ភ្នំពេញ ៖ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទូទាំងប្រទេស​សម្រាប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ម្សិល​មិញ​ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ចំនួន​៣០​ករណី ឃាត់ខ្លួន​មនុស្ស​៣៨​នាក់​។ ក្នុងនោះ​ករណី​ប្រើប្រាស់​១៥​ករណី ឃាត់ខ្លួន​មនុស្ស​១៩​នាក់ និង​ជួញដូរ​១៥​ករណី ឃាត់ខ្លួន​មនុស្ស​១៩​នាក់​។​

​ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កណ្តាល​, ក្រចេះ​, ព្រៃវែង​, ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​។ ចំណែក​វត្ថុតាង​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១១៦,៤២​ក្រាម និង​២៦​កញ្ចប់​តូច​៕

855003407_279190

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130