ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុង​សេ​អ៊ូ​ល ៖ ប្អូនស្រី​របស់លោក គីម ជុង​អ៊ុន នឹងធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​យោធា​

​កូរ៉េខាងជើង ៖ ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បាន​និយាយថា ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុន​អ៊ុន បានធ្វើ​ទស្សនកិច្ច​នៅ​តំបន់​គ្មាន​យោធា​ដែល​បែងចែក​កូរ៉េខាងជើង​ពី​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​អតីត​ស្ត្រី​ទីមួយ​របស់​កូរ៉េខាងត្បូង​គឺ​លោកស្រី Lee Hee-ho ។​

​យោងតាម​ក្រសួង​បាន​ឲ្យ​ដឹងថា កូរ៉េខាងជើង​បាន​និយាយថា លោកស្រី Kim Yo Jong នឹង​ទៅ​ទស្សនា​ភូមិ​ព្រំប្រទល់​ក្រុង Panmunjom នៅពេល​ល្ងាច ។ លោកស្រី​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួប​មន្ត្រី​កូរ៉េខាងត្បូង ។​

​លោកស្រី Lee Hee-ho ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ស្ត្រី​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Kim Dae-jung ដែល​បាន​ក្លាយជា​មេដឹកនាំ​កូរ៉េខាងត្បូង​ដំបូង​គេ​ដែល​បាន​ជួប​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ីល ក្នុង​ឆ្នាំ ២០០០ ។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Kim Yo Jong កើតមានឡើង​មួយឆ្នាំ បន្ទាប់ពី​បងប្រុស​របស់លោក​ស្រី និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្រមព្រៀងគ្នា​នៅឯ​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់​អាមេរិក និង​កូរ៉េខាងជើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ដោយ​កាត់បន្ថយ​ភាពភ័យខ្លាច​នៃ​សង្គ្រាម ខណៈដែល​កិច្ចចរចា​ទាំង​នោះបាន​ផ្អាក ហើយ​កិច្ចសន្យា​អន្តរ​កូរ៉េ​បាន​ថយចុះ ។​

​លោក Kim Dae-jung ដែលជា​ប្រធានាធិបតី​ចន្លោះ​ឆ្នាំ ១៩៩៨-២០០៣ ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកគាំទ្រ​គោលនយោបាយ “Sunshine” នៃ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ។ កា​រប​ន្ថូ​រ​បន្ថយ​កាលពី​ឆ្នាំមុន​រវាង​កូរ៉េ​ទាំងពីរ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​រស់​ឡើងវិញ​នៃ​គោលនយោបាយ​នោះ ។​

​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នៅតែមាន​សង្គ្រាម​នៅឡើយ​ពីព្រោះ​ជម្លោះ​ចន្លោះ​ឆ្នាំ ១៩៥០-៥៣ បានបញ្ចប់​នៅក្នុង​បទ​ឈប់​បាញ់​មិនមែនជា​សន្ធិសញ្ញា​សន្តិភាព​ទេ ។​កាលពី​ឆ្នាំមុន​មាន​កិច្ចប្រជុំ​ជាន់ខ្ពស់​មួយចំនួន​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​រួមទាំង​កិច្ចប្រជុំ​កំពូល​ចំនួន​បី​រវាង​លោក គីម ជុង​អ៊ុន និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ។​

​សូមបញ្ជាក់ថា លោកស្រី Kim Yo Jong ក៏​ធ្លាប់​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ផងដែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយ​ក៏បាន​ចូលរួម​ជាមួយ​បងប្រុស​របស់លោក​ស្រី​នៅឯ​កិច្ចប្រជុំ​កំពូល​ផងដែរ ៕

Kim Jong Un, North Korea's leader, left, and Kim's sister Kim Yo Jong attend the inter-Korean summit at the Peace House in the village of Panmunjom in the Demilitarized Zone (DMZ) in Paju, South Korea, on Friday, April 27, 2018. Kim and Moon agreed Friday to finally end a seven-decade war this year, and pursue the “complete denuclearization” of the Korean Peninsula. Source: Inter-Korean Summit Press Corps/Pool via Bloomberg

Kim Jong Un, North Korea’s leader, left, and Kim’s sister Kim Yo Jong attend the inter-Korean summit at the Peace House in the village of Panmunjom in the Demilitarized Zone (DMZ) in Paju, South Korea, on Friday, April 27, 2018. Kim and Moon agreed Friday to finally end a seven-decade war this year, and pursue the “complete denuclearization” of the Korean Peninsula. Source: Inter-Korean Summit Press Corps/Pool via Bloomberg

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130