ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុមអ្នកតវ៉ា​ហុងកុង​រាប់ពាន់នាក់​ប្រមូល​ផ្តុំគ្នា​មុខ​ការិយាល័យ​រដ្ឋាភិបាល​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​

​ហុងកុង ៖ បាតុករ​រាប់ពាន់នាក់​បាន​ត្រៀមខ្លួន​ជាស្រេច​នៅក្នុង​ទីក្រុង​ហុងកុង នៅ ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រាប់​ការប៉ះទង្គិច​កាន់តែខ្លាំង​ជាមួយ​ប៉ូលីស​លើ​ច្បាប់​ធ្វើ​បត្យាប័ន​ន​ដ៏​ចម្រូងចម្រាស់​។​ការត្រៀមខ្លួន​របស់​បា​តុ​ការ​នេះ​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​ម្សិលមិញ ដែល​ប៉ូលីស​បានការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​ដាក់​លើ​ក្រុមអ្នកតវ៉ា​។​

​សិស្សសាលា​ជាច្រើន​បាន​ចូលរួម​ក្នុង​បាតុកម្ម​ដែល​បង្កើត​ឲ្យ​កាន់​តែមាន​មនុស្ស​ច្រើន​ហក់​ដល់​ពីរ​បី​ពាន់​នាក់​នៅពេល​ថ្ងៃត្រង់​។​

​អ្នក​តវ៉ា​ម្នាក់​ឈ្មោះ Natalie Wong បាន​និយាយថា “​យើង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើសង្គ្រាម​អូសបន្លាយ​ជាមួយ​រដ្ឋាភិបាល​”​។​” ខ្ញុំ​នៅ​ក្មេង ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​ហុងកុង​”​។​

​សូមបញ្ជាក់ថា ការតវ៉ា​ទូទាំង​ហុងកុង​បាន​ផ្ទុះឡើង ក្រោយពេល​ក្រុមប្រឹក្សា​ច្បាប់​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​ប្រកាស និង​អនុម័ត​សេចក្តីព្រាងច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​អ្នកទោស​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ប្រទេស​ចិន​៕

hk-protests-jun-13--6- hk-protests-jun-13--7-

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130