ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ក្របួច​ក្រុមចោរ​ដៃ​ឆៅ​ច្រើន​នាក់​នៅ​ស្រុក​អង្គស្នួល​

​កណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​កាលពី​ម្សិលមិញ​បាន​ចុះ បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុមចោរ​មួយក្រុម​ជា​មុខសញ្ញា​វាយ​ប្លន់​យក​ម៉ូតូ យ៉ាងសកម្ម​ក្នុង​ទាំង​ស្រុក​អង្គស្នួល និង​រាជធានី​ភ្នំពេញ ។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អ​ង្ភ​ស្នួល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវ​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ រួមមាន ៖ ១-​ឈ្មោះ យ៉ុង រ័ត្ន ហៅ​រី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ពិ​ដាន ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
២-​ឈ្មោះ​ជា សុ​ផានី ហៅ​ផាន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
៣-​ឈ្មោះ មុំ ប៊ុន​ឈី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​ទួល​ពង្ររ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
៤-​ឈ្មោះ គ្រាក់ រ៉ា​ន់ ហៅ​ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
៥-​ឈ្មោះ សេង គឹម​សៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូឡាន ស្នាក់នៅ​ភូមិ​តា​កេរ្តិ៍ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ដែល​រត់គេចខ្លួន​ទី​១/ ឈ្មោះ ឡុ​ក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ម្តុំ​កាណាឌីយ៉ា សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។​
៧-​ឈ្មោះ និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ម្តុំ​កាណាឌីយ៉ា សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។ ទី​២/ មុខសញ្ញា ០២​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ ជា​មិត្ត​ភ័​ក្រ​អានិត​។​

​ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ៖ ១-​ម៉ូតូ​ម៉ាក​សង់ ២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រៃវែង 1N-1728 លេខ​តួ​និង​លេខ​ម៉ាស៊ីន 5254533​។​
២-​ម៉ូតូ​ម៉ាក​សង់​ប៊ិក ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1CB-2380 លេខ​តួ​និង​លេខ​ម៉ាស៊ីន 8004109​។​
៣-​ម៉ូតូ​ម៉ាក​សង់​ប៊ិក ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពត 1F-0106 លេខ​តួ និង​លេខ​ម៉ាស៊ីន​8017905 (​ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព )
-​បំណែក​ក្បាំង​ម៉ូតូ និង​ស្តុ​ប ១​ចំនួន​ជា​របស់​ជនរងគ្រោះ​។​
-​ទូរស័ព្ទ​ចំនួន ៣​គ្រឿង ម៉ាក​អិន​ចុច​ពិល ២​គ្រឿង និង​ម៉ាក LGV20 ប្រើ​ថាច់​ខូច​រូបរាង​១​គ្រឿង​។​
​ដំណើររឿង​៖ មុនពេល​កើតហេតុ ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ ៣​គ្រឿង មកពី​រង្វង់​មូល​ចោមចៅ​៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ លុះ​មកដល់​ចំណុចកើតហេតុ បានឃើញ​ជនរងគ្រោះ​ពីរ​នាក់​ភេទ​ប្រុស​កំពុង​ជិះ​ម៉ូតូ ទើប​ជនសង្ស័យ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ និង​ខ្សែក្រវាត់​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ពេលនោះ​ជនរងគ្រោះ​បាន​ដក​កូនសោ​រត់ ។ ជនសង្ស័យ​យក​ម៉ូតូ​ជនរងគ្រោះ​មិនបាន​ខឹង​យក​ដុំថ្ម​មក​គុប​លើ​ម៉ូតូ​បណ្តាល​ឲ្យ​បែក​ផ្នែក​ខាងមុខ ទើប​ជិះ​រត់គេចខ្លួន​ហើយ​មាន​សាក្សី​ឈ្មោះ ស្រី បាន​តេ​រាយការណ៍​ទៅ​ប៉ុស្តិ៍​ពើក ទើប​កម្លាំង​ល្បាត​ពួនស្ទាក់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ឃុំ​បែ​ចាន​។​
​ក្រោយ​ឃាត់ខ្លួន និង​ចម្លើយសារភាព​របស់​ឈ្មោះ យ៉ុង រ័ត្ន ហៅ​រី បាន​សារភាពថា ខ្លួន​ធ្លាប់ធ្វើ​សក្មភាព​ចំនួន ៣​លើក ទី​១​នៅ​ម្តុំ​ផ្សារ​ឯករាជ សង្កាត់​ចោមចៅ យកបាន​ម៉ូតូ ១​គ្រឿង ម៉ាក​សង់​២០១៧ យកទៅ​បញ្ចាំ​នៅ ឃ្លាំង​រំសេវ បាន​លុយ​៦០០$ លើក​ទី​២ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៣​ភ្លឺ វាយយក​ម៉ូតូ​០១ គ្រឿង ម៉ាក​សង់​២០១៨ នៅ​ជិត​បែក​ចាន ហើយ​យកទៅ​ឲ្យ​ឈ្មោះ រតនា បញ្ចាំ​ឲ្យ​បាន​លុយ​៦០០$​។ លើក​ទី​៣ ខ្លួន​ជា​អ្នកយក​ខ្សែក្រវាត់​វាយ​ទៅលើ​ជនរងគ្រោះ ៣​ខ្សែក្រវ៉ាត់ បណ្តាល​ឲ្យ​ដួល​ត្រូវ​ជនរងគ្រោះ ដក​កូនសោ​រត់ យក​មិនបាន​សម្រេច ទើប​ឈ្មោះ និ​ត និង​ឈ្មោះ ឡុ​ក យក​ដុំថ្ម​គុប​លើ​ម៉ូតូ​ហើយ​ជិះ​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​សូមបញ្ជាក់​៖ ជនរងគ្រោះ​ក្រោយពី​ឃើញ​ជនសង្ស័យ​ជិះ​គេចខ្លួន​បាត់អស់ ក៏​មក​យក​ម៉ូតូ​ជិះ​គេច​ទៅ​បាត់​ដែរ ចំពោះ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី ៕

 

 

photo_2019-06-13_14-06-47 photo_2019-06-13_14-06-40 photo_2019-06-13_14-06-34

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130