ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គួរ​ឲ្យ​អាសូរ! មែកឈើ​ធ្លាក់​ចំក្បាល​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​

​ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​កាលពី​ម្សិលមិញ ដោយសារ​មែកឈើ​ធ្លាក់​ចំក្បាល ខណដែល​ជនរងគ្រោះ​កំពុង​កាប់​រាន​ដីព្រៃ​ដោយ​ប្រើ​ម៉ាស៊ីន​អារ​រំលំ​ដើមឈើ ត្រង់ចំណុច​ស្ពាន ស (​តា​មី​) ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​ជនរងគ្រោះ​ឈ្មោះ ជា សុខ ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ​កសិករ ត្រូវ​មែកឈើ​ធ្លាក់ចំ​ផ្នែក​ខាងស្តាំ​ស្លាប់​នៅនឹងកន្លែង ខណ​:​ពេលដែល​កូនប្រុស​ទាំងពីរ សំរាក​ហើយ​ចុះទៅ​ដងទឹក​យកមក​ផឹក​។​
​ក្រោយ​កើតហេតុ​សមត្ថកិច្ច ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រម​គ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

ក-5

ក-5

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130