ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Premier League នឹង​ប្រកាស​កាលវិភាគ​ប្រកួតរ​ដូ​វ​កាល​ថ្មី​​​​ថ្ងៃ​ព្រហស្បតិ៍​នេះ​

​កីឡា ៖ កាលវិភាគ​ប្រកួត​រដូវ​កាល​ថ្មី​ក្របខណ្ឌ​កំពូល English Premier League ឆ្នាំ​២០១៩/២០២០ នឹង​ប្រកាស​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយដោយ​នឹង​ចាប់ផ្ដើម​សប្ដាហ៍​ទីមួយ​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែសីហា ឆ្នាំ​២០១៩ បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០​។​

​ក្រុម​ការពារ​ជើងឯក Manchester City ដែលជា​ជើងឯក​រដូវ​កាល​មុន​ឈ្នះ Liverpool តែមួយ​ពិន្ទុ នឹង​ស្វែងរក ជើងឯក​បី​រដូវ​កាល​ជាប់​គ្នា​។ ក្រុម​ឡើង​ថ្មី​មាន Norwich City, Sheffield United និង Aston Villa​។ រដូវ​កាល​ថ្មី​ខាងមុខ​អង់គ្លេស​នឹងមាន​សម្រាក ពាក់កណ្ដាល​រដូវ​កាល​នៅ​ខែកុម្ភៈ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​។

​តែ​ក្នុង​រយៈពេល​សម្រាក​នោះ​មានតែ ២​សប្ដាហ៍​ទេ ក្នុងនោះ​សម្រាក​សប្ដាហ៍​ទីមួយ​នឹងមាន៥​ប្រកួត សម្រាក​សប្ដាហ៍​ទី២នឹងមាន ៥​ប្រកួត​ទៀត មានន័យថា ក្រុម​នីមួយៗ​មានឱកាស​សម្រាក ១​សប្ដាហ៍​ក្នុង​ខែកុម្ភៈ​៕

fdb5e2b0d0f05c31fba5af81c95917c6

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130