ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ចចាប់ខ្លួន​ចោរប្លន់​ម្នាក់ទៀត​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​នៅ​ខេត្តបាត់ដំបង​

​បាត់ដំបង ៖ សមត្ថកិច្ច​សហការ​ចាប់​ខ្លួន​បក្សពួក​ចោរប្លន់​បាន​ម្នាក់​ទៀតហើយ ខណដែល​ចោរប្លន់​ម្នាក់នេះ រួមទាំង​បក្សពួក​បានធ្វើ​សកម្មភាព​ប្លន់​សម្លាប់​ជនរងគ្រោះ នៅ​ខេត្តបាត់ដំបង និង​រត់គេច​មក​ពួន​សំងំ នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ការចាប់ខ្លួន​នោះ​ធ្វើឡើង បន្ទាប់ពី​បាន​ចម្លើយសារភាព​របស់​ជ​ន​ដៃដល់​២​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន កាលពីពេល​ថ្មីៗ​នេះ បាន​សារភាពថា នៅមាន​បក្ខពួក​ម្នាក់ទៀត​ដែល កំពុងតែ​រត់គេចខ្លួន​ទៅ​ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​ជំនាញ ក៏បាន​សុំ​ដីការ​ពី​តុលាការខេត្ត​ចុះ​ស្រាវជ្រាវ​ឈានដល់​ការចាប់ខ្លួន​បក្ខពួក​ជ​ន​ដៃដល់​ម្នាក់ទៀត កាលពី​ម្សិលមិញ នៅ​ចំណុច​ភូមិ​ពោធិ​ខាវ ឃុំ​ត្បូង​ប្រ​ពើ ស្រុក​សន្ទុក ខេត្តកំពង់ធំ ៕

 

fn-2019-06-13-15-31-46-4 fn-2019-06-13-15-31-45-2 fn-2019-06-13-15-31-38-0

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130