ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ត្រួតពិនិត្យ​ផលិតផល​បោះ​ដុំ​និង​រាយ​នាំចូល​ពី​ប្រទេស​ថៃ​យីហោ Ah Chi Leder រកឃើញ​ភាពមិនប្រក្រតី​

​ភ្នំពេញ ៖ យោងតាម​ផេ​ក​នគរបាលជាតិ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុ​វត្ថ​ភាព​សង្គម ដឹកនាំ​ផ្ទាល់​ដោយ​លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​ក្រអូម​បោះ​ដុំ និង​រាយ​នាំ​មកពី​ប្រទេស​ថៃ​យីហោ​ឈ្មោះ Ah Chi Leder ។​

​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីតាំង​ដ្ឋា​ន​ផ្ទះ​លេខ​៧A ផ្លូវ​២៦៥ ក្រុម​៤៣ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ម្ចាស់​អាជីវកម្ម​មានឈ្មោះ តេង ស៊ី​ណាត ភេទ​ស្រី អាយុ​២០​ឆ្នាំ ។​
​នៅពេលដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៅដល់​ទីតាំង​ខាងលើ បាន​ត្រួតពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​គ្រឿងសម្អាង​ចំនួន ៨​ប្រភេទ រួមមាន ៖
១-​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​សម្រាប់​លាប ពេលព្រឹក​(​គ្មាន​ម៉ាក​)​ពណ៌​ស​
​ចំនួន​១០០​ប្រអប់​។​
២-​ឡេ​លាប​ការពារ​កម្ដៅថ្ងៃ​សម្រាប់​លាប​ពេលព្រឹក​(​គ្មាន​ម៉ាក​)​ពណ៌​ស្វាយ​ចំនួន​១០០​ប្រអប់​។​
៣-​ឡេ​លាប​ស្បែក​ឲ្យ​មាស​(​គ្មាន​ម៉ាក​)​ចំនួន​៣៥០​ប្រអប់​។​
៤-​ឡេ​លាប​ស្បែក​អោ​យម​ស​(​គ្មាន​ម៉ាក​)​ចំនួន​២៨០​ប្រអប់​។​
៥-​ឡេ​លាប​ស្បែក​ក្លិន​ក្រូច​(​ម៉ាក MAMJI AHA VIT C)​ចំនួន​២៨​ប្រអប់​។​
៦-​ឡេ​លាប​ស្បែក​ក្លិន​Cherry (​ម៉ាក MAMJI AHA VIT C)​ចំនួន​១​ប្រអប់​។​
៧-​ស្ក្រា​ប​ទឹកដោះគោ​សម្រាប់​ខាត់​ស្បែក​ម៉ាក Gerepu MilkySpa(​គ្មាន​ម៉ាក​)​ចំនួន​២៤​ប្រអប់​។​
៨-​ក្រែ​ម​លាប​បបូរមាត់​ម៉ាក LipStick AAA Angkor ពណ៌​ក្រហម​ចំនួន​១​បំពង់​
​សរុប​ស្មើនឹង ៨៩៦​ប្រអប់​។​

​ក្រោយពី​ត្រួតពិនិត្យ​រួច​គណ​:​កម្ម​ការ​ធិ​ការ​ចម្រុះ​បាន​ពិនិត្យឃើញថា ទីតាំង​លក់ដុំ និង​រាយ​គ្រឿងសំអាង​មិនបាន​អនុលោម​ទៅតាម​ច្បាប់​កំណត់​ដូចជា ៖
១-​គ្មាន​លិខិតអនុញ្ញាត​បើក​គ្រឹះស្ថាន​ផលិតផល​គ្រឿងសម្អាង​ពី​ក្រសួងសុខាភិបាល​
២-​ផលិតផល​គ្រឿងសម្អាង​គ្មាន​ចុះ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​
៣-​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​
៤-​លាយ និង​ផ្សព្វផ្សាយ​លក់រាយ និង​បោះ​ដុំ​
៥-​នៅលើ​សំបក​ពុំមាន​ស្លាក​សញ្ញា​ផលិតផល​។​

​ក្រៅពី​ដកហូត​សម្ភារ​:​ខាងលើ សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ម្ចាស់​អាជីវកម្ម​ខាងលើ ទៅ​លេខាធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត ៕

 

Kork4-800x535 Kork3-800x535 Kork-1-800x535

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130