ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​អាមេរិកចោទអ៊ីរ៉ង់​ថានៅពីក្រោយ​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​ជប៉ុន​

​អាមេរិក ៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ចោទប្រកាន់​អ៊ីរ៉ង់​ត្រ​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើ កប៉ាល់​ដឹក​ប្រេង​ជប៉ុន​មួយគ្រឿង និង​ន័​រវេ​ស​មួយគ្រឿង កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅឯ​ឈូង​សមុទ្រ​អូ​ម៉​ង់​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​លោក​បាន​បន្ថែមថា​សហ​រដ្ឋ​អាមេរិក បានធ្វើការ​ចោទប្រកាន់​ដោយ​ផ្នែក​ទៅលើ​ការ​ស៊ើបការណ៍​សម្ងាត់​អំពី​ប្រភេទ​អាវុធ​ដែល​ត្រូវបាន​ប្រើប្រាស់​។​

​ប៉ុន្តែ​អ៊ីរ៉ង់​បាន​ច្រានចោល​ការអះអាង​នេះ​ថា​គ្មាន​មូលដ្ឋាន​ទេ​។​មន្ត្រី​អ៊ីរ៉ង់​ជាន់ខ្ពស់​មួយរូប​បាន​ប្រាប់​ទៅ BBC ថា “​ប្រទេស​អ៊ីរ៉ង់​គ្មាន​ពាក់ព័ន្ធ​ជាមួយនឹង​ការវាយប្រហារ​នេះ​ទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​ពីថ្ងៃ​សុក្រ​ថា បេសកកម្ម​របស់​អ៊ីរ៉ង់​ទៅកាន់​អង្គការសហប្រជាជាតិ​បាន​និយាយថា “​អ៊ីរ៉ង់​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការអះអាង​មិន​ត្រឹមត្រូវ​របស់​អាមេរិក​ទា​ក់​ទង​នឹង​ហេតុការណ៍​វាយ​កប៉ាល់​ដឹក​ប្រេង​ជប៉ុន​កាលពី​នៅ​ថ្ងៃទី​១៣​ខែមិថុនា ហើយ​ថ្កោលទោស​ចំពោះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សមាជិក​នាវិក​រាប់សិប​នាក់​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះ​ជាច្រើនលើក​បានកើត​ឡើង​នៅលើ​កប៉ាល់ Kokuka និង​កប៉ាល់ Front Altair ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ន័​រវេ​៕

p07d18yy

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130