ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ទម្ងន់​១៧​គីឡូក្រាម ខណដែល​ឧក្រិដ្ឋជន​បម្រុង​នាំ​ឆ្លងដែន​ទៅ​វៀតណាម​

​ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ខេត្តស្វាយរៀង​កាលពី​វេលាយប់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​បង្ក្រាប​ករណី​ជួញដូរ គ្រឿងញៀន ដោយ​រិ​ប​អូស​គ្រឿងញៀន​ទម្ងន់​១៧​គីឡូក្រាម ។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅ​ចន្លោះ ព្រំដែន​កម្ពុជា​-​វៀតណាម ក្បែរ​នឹង​ច្រក​អន្តរជាតិ​បាវិត ។ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន បាត់​ស​ម្រោ​ល ។

​តាម​ព័ត៌មាន​ទទួលបាន​បឋម​បាន​ឲ្យ​ដឹងថា ក្នុងពេលដែល​កម្លាំង​នគរបាល​ការពារ​ព្រំដែន លេខ​៦១១ ចុះ​ល្បាត​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​ត្រង់ចំណុច​បង្គោលព្រំ​ដែន​លេខ​១៧០ ខាងឆ្វេង​ច្រកទ្វារ​អន្តរជាតិ​បាវិត ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ដើរកាត់​វាលស្រែ ក្បែរ​ចំការ​ប្រេងខ្យល់ ដោយមាន​យួរ​វ៉ា​លី​ស​ធំ​មួយ​ផងដែរ ហើយដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏បាន​ហៅ​ជនសង្ស័យ​នោះ​ឲ្យ​ឈប់​ដើម្បី​សួរនាំ តែ​ជនសង្ស័យ​បាន​ទម្លាក់​វ៉ា​លី​ស​នោះ​ចោល ហើយ​រត់​គេចខ្លួនបាត់​តែម្តង ។​

​សមត្ថកិច្ច​បាន​ឆែកឆេរ​វ៉ា​លី​នោះ ហើយ​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យថា ជា​គ្រឿងញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ចំនួន​១៧​ដុំ ដែល​ស្មើនឹង​ប្រមាណ​១៧​គីឡូក្រាម​ឯណោះ​។​

​ចំពោះ​ព័ត៌មាន​លម្អិត​ភ្នំពេញ​ថ្មី​នឹង​ចុះផ្សាយ​បន្តបន្ទាប់​ទៀត ៕

 

e1760d66bbcf44bcaadd3e8a1a68913c f41004df9106405196930a9d09ba0ad0

photo_2019-06-14_10-56-11-1024x768 photo_2019-06-14_10-56-05-1024x768

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130