ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Real Madrid ជិត​ទិញ​បាន Messi ជប៉ុន មួយទៀត​ហើយ​

​កីឡា ៖ ក្រោយពី​ចុះហត្ថលេខា​លើ​កីឡាករ Luka Jovic, Eden Hazard និង Ferland Mendy រួម​មក​ពេលនេះ របាយការណ៍​ជាច្រើន​បាន​លើកឡើងថា​ក្លិប​យក្ស​អេស្បាញ Real Madrid កំពុងតែ​ជិតស្និទ្ធ​នឹង​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែប្រយុទ្ធ​ក្លិប FC Tokyo គឺ​កីឡាករ Takefusa Kubo ដែលមាន​រហស្សនាម Messi ជប៉ុន ។​នេះ​បើ​យោងតាម​ប្រភពពី foxsportsasia​។​

​យោងតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ​ចុះផ្សាយ​ថា កីឡាករ​វ័យក្មេង Takefusa Kubo ដែលជា​អតីត​កីឡាករ​ថ្នាល​យុវជន​របស់​ក្លឹប FC Barcelona ត្រូវបាន​ក្លឹប​គូប្រជែង Real Madrid ចាប់អារម្មណ៍​ចង់បាន​អាច​នឹង​ចំណាយលុយ ២,២៦ លាន​ដុល្លារ​ឲ្យ​កីឡាករ​រូបនេះ​ព្រមព្រៀង​ចុះកិច្ចសន្យា ៥ ឆ្នាំ​មកលេង​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​។​

​គួរ​បញ្ជាក់ថា Kubo ធ្លាប់បាន​ចំណាយពេល ៤ ឆ្នាំ​នៅ La Masia (​ថ្នាល​របស់ Barcelona) មុននឹង​ចាកចេញ​ពី​ក្លឹប​នៅ​ឆ្នាំ ២០១៥ ទៅលេង​នៅ​ទឹកដី​កំណើត​លេង​ឲ្យ​ក្លឹប FC Toyko បង្ហាញខ្លួន​បាន ៣០ ដង​រកបាន ៦ គ្រាប់​។ ក្រៅពី Real Madrid នៅមាន Man City និង Barcelona ក៏​ចាប់អារម្មណ៍​ចង់បាន​ទំពាំង​ខ្ចី​នេះ​ដូចគ្នា​៕

62536535_2324867891165241_8048699439176482816_n

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130