ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

FFC កោះហៅ​កីឡាករ​២១​រូប​ធ្វើតេស្ដ​ចូល​ជម្រើសជាតិ U19 ជុំ​ទី​២​ត្រៀម AFF U19

​កីឡា ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​កីឡាករ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​ចំនួន ២១​រូប​ពី​ក្លឹប​ចំនួន​៧ ដើម្បី​ចូលរួម​ធ្វើតេស្ត​សមត្ថភាព​ត្រៀម​ប្រមូល​ចូល​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ដំណាក់កាល​ទី​២ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍ AFF U19 Championship 2019 ។​

​តាម​គម្រោងការ​ធ្វើតេស្ត​ដំណាក់កាល​ទី​២ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​ទីលាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ​។​

​កីឡាករ​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​ទាំង២១​រូប​ដែល​បាន​កោះហៅ​ពី​ក្លឹប​ចំនួន​៧​ ​រួមមាន ក្លិប ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត​, ណាហ្គា​វើ​លដ៍​, វិសាខា​, អគ្គិសនី​កម្ពុជា​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ភ្នំពេញ​ក្រោ​ន​។​

​គួរ​បញ្ជាក់ថា ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019 ) កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា U-19 ថៃ , ម៉ាឡេស៊ី , វៀតណាម , សិង្ហ​បុរី និង​អូស្ត្រាលី ដោយ​ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៥ ខែសីហា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម​៕

cambodia-1-600x413 Screen-Shot-2019-06-14-at-11.44.16-AM-436x600 Screen-Shot-2019-06-14-at-11.45.59-AM-436x600

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130