ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរសម្នាក់​បាត់​ខ្លួន​មួយ​យប់​មួយថ្ងៃ​ប្រទះឃើញ​សព​នៅ​ស្រះ​ក្រោយ​ផ្សារ​ចិន​ខ្មៅ​

​ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ប្រឹង​រត់​ម៉ូតូ​ទាំងយប់​ថ្ងៃ​មិន​ហ៊ាន​សំរាក​ជាង​២០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​៩​នាក់​ក្នុងបន្ទុក​ចេញពីផ្ទះ​បាត់​មួយ​យប់​មួយថ្ងៃ​ប្រពន្ធ​រកឃើញ​តែ​សព​យកមក​ធ្វើបុណ្យ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នៅ​មាត់​ស្រះ​ផ្សារ​ចិន​ខ្មៅ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក ទិន សំបូរ មេ​ប៉ុស្តិ៍​ព្រះ​ពន្លា​បាន​ប្រាប់​អ្នកយក​ព៍​ត័​មាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ អែម សម្បត្តិ ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រពន្ធ​មានឈ្មោះ​សុខ​សុ​ភ័​ក្រ អាយុ ៤៩ ឆ្នាំ មានកូន​ប្រុស ស្រី​ដល់​ទៅ​៩​នាក់​នៅក្នុង​បន្ទុក​។​លោក ទិន សំបូរ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅ​មុនពេល​កើតហេតុ​នោះ​នៅវេលា​ម៉ោង​២​ថ្ងៃត្រង់​បុរស​ម្នាក់នេះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​មិនដឹង​ទៅណា បាត់អស់​មួយ​យប់​ពេលនោះ​ប្រពន្ធ​បាន​តេ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​លុះ​នៅវេលា​ម៉ោង​៥​ភ្លឺ​ប្រពន្ធ​បាន​ឲ្យ​កូន​ជិះ​ម៉ូតូ​ដើររក​ពេញ​វាលស្រែ​តែ​នៅ​រក​មិនឃើញ​មិន​ដាច់​ចិត​ក៏បាន​កាន់​រូបថត​ដើរ​សួរ​អ្នកជិតខាង​បន្ត​តែ​នៅ​រក​មិនឃើញ​ពេលនោះ​ប្រពន្ធ​បាន​យក​រូបថត​ទៅប្តឹង​ស្នងការ​ឲ្យ​នគរបាល​ជួយ​ធ្វើ​អន្តរាគមន៍ ។

លុះដល់​វេលា​ម៉ោង​១០​ព្រឹក ទើប​ដឹង​ដំណឹង​ពី​មេភូមិ​បាន​ប្រទះឃើញ​ម៉ូតូ​និង​​សព​ស្លាប់​នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្សារ​ចិន​ខ្មៅ ពេល​ប្រពន្ធ​ទៅដល់​ទើប​ដឹងថា​ប្តី​គាត់​ស្លាប់​។​ក្រោយពី​រក​សព​ឃើញ​ហើយ​មាន​អ្នកជំនាញ​ខាង​ពិនិត្យ​សព​មួយក្រុម​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​ពិនិត្យ​សព​បានធ្វើការ​សន្និដ្ឋាន​ថា​សព​នេះ​ប្រហែល​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់ គ ពេល​ចុះទៅ​ងូតទឹក​ខំ​ត្រដ​ឡើងមក​លើគោក​ទាំង​ត្រដាបត្រដួស​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​ពុំមាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះទេ​។​

​សព​ត្រូវបាន​ក្រុមគ្រួសារ​យកមក​តម្កល់​ទុក​ធ្វើបុណ្យ​នៅ​វត្ត​សមាធិ​ផង​ដោយសារតែ​សព​ចង់​ស្អុយរលួយ​ហើយ​ក្រុមគ្រួសារ​ខ្វះ​លុយ​ធ្វើបុណ្យ​ផង​ក៏​បូជាសព​ក្នុង​វត្ត​នោះ​តែម្តង​។​ក្រុមគ្រួសារ​សព​ដោយ​ខ្វះ​លុយ​ធ្វើបុណ្យ​៧​ថ្ងៃ​ក្នុង​នោះបាន​លើក​ម្រាមដៃ​ដប់​សំពះ​ដល់​លោក​អភិបាលខេត្ត​ឲ្យ​ជួយ​និង​សប្បុរសជន​ផង​តាម​លទ្ធភាព​ដែល​អាចជួយ​ទៅបាន​ដើម្បី​ធ្វើ​បុណ្យសព​គ្រប់​ជ្រុងជ្រោយ​ឲ្យ​ស្ងប់​ផង​៕

IMG_4642 IMG_4647

IMG_4642

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130