ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែលជា​មុខ​ស​ញ្ញ​ឆក់​កាបូប​ត្រូវបាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ខ​ណ​ខ្លួនគេ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​គេ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ចំណុច​មុខ​ផ្សារ​ម៉ាក្រូ ផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​ជនសង្ស័យ​ម្នាក់​នោះ ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡេង ផល្លា ភេទ​ស្រី អាយុ​៦៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ទី​១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​សំភារៈ​ដកហូត​បាន​មាន ៖​កាបូប​យួរដៃ ចំនួន​០១ , ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​០២​គ្រឿង , លុយ​ដុល្លា​ចំនួន​១០០​ដុល្លា , លុយ​ខ្មែរ​ចំនួន ៦០០,០០០​រៀល (​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​) និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS-9889 របស់​ជនសង្ស័យ ។​

​ប្រភពពី​សាក្សី​នៅក្បែ​កន្លែង​កេ​ី​ត​ហេតុ​បាន​ឲ្យ​ដឹងថា ៖​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី​ចេ​ញេ​ពី​ផ្ទះ សង្កាត់​ទឹកល្អក់​ទី​៣ ក្នុង​គោលបំណង​មក​ផ្សារ​អ៊ី​អន​២ តែ​ពេល​ជនរងគ្រោះ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​០១​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មក​ជិត​ជនរងគ្រោះ ធ្វើ​សកម្មភាព​ឆក់យក​កាបូប​បាន​រួច​គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ​ស្រែកថា​ចោរៗ ។​ស្របពេលនោះ​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ឃើញ​ហេតុការណ៍​បានធ្វើការ​ដេញតាម​ចាប់បាន​ជនសង្ស័យ​ខាងលើ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រួច​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចោទប្រកាន់​ជនសង្ស័យ​តែម្តង ។

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី ៕

 

853506429_362516

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130