ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

វៀតណាម​រឹបអូស​ភ្លុក​ដំរី និង​ស្រកា​សត្វ​ពង្រូល​ចំនួន ៧.៥ តោន​

​វៀតណាម ៖ អាជ្ញាធរ​បាន​រឹបអូស​ភ្លុក​ដំរី និង​ស្រកា​សត្វ​ពង្រូល​ចំនួន ៧.៥ តោន​នៅក្នុង​ករណី​ជួញដូរ​សត្វ​ព្រៃធំ​បំផុត​មួយ​របស់​ប្រទេស​វៀតណាម ។​

​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ភ្លុក​ដំរី​ចំនួន ៣.៥ តោន និង​ស្រកា​សត្វ​ពង្រូល ៤ តោន​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ធុង​នៅពេល​មន្ត្រី​គយ​បាន​ត្រួតពិនិត្យ​កុងតឺន័រ​ដឹកជញ្ជូន​មកដល់​កំពង់ផែ Hai Phong ភាគ​ខាងជើង ។​ធុង​ដែក​ដែលមាន​ភ្លុក និង​ស្រកា​ត្រូវបាន​លាយ​បញ្ចូល​គ្នា​ជាមួយនឹង​ជ័រកៅស៊ូ​ដែល​លាក់ទុក​ផ្នែក​សត្វ​ដែល​ត្រូវបាន​ជួញដូរ​ពី​អាជ្ញាធរ​គយ ។​

​ការដឹក​ទំនិញ​តាមផ្លូវ​ទឹក​មួយ​នេះ​ត្រូវបាន​ផ្ញើរ​ទៅកាន់​ក្រុមហ៊ុន​ដឹកជញ្ជូន​នៅ​ទីក្រុង Hai Phong ប៉ុន្តែ​គេហទំព័រ​ព័ត៌មាន​បាន​និយាយថា គ្មាន​នរណាម្នាក់​អះអាងថា​ជា​កម្មសិទ្ធិ​លើ​ការដឹកជញ្ជូន​នេះនោះ​ទេ ខណៈ​ប៉ូលីស​បានចាប់ផ្តើម​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ ។​

​ការ​ប្រ​ម៉ាញ់ និង​ការជួញដូរ​ភ្លុក​ដំរី និង​សត្វ​ពង្រូល​មានទោស​ជាប់គុក​រហូតដល់​ទៅ ៥ ឆ្នាំ​នៅក្នុង​ប្រទេស​វៀតណាម ។ ទោះជា​យ៉ាងណាក៏ដោយ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក៏​ជា​ទិសដៅ​រួម​សម្រាប់​ការជួញដូរ​ផ្នែក​នៃ​សត្វព្រៃ និង​ចំណុច​ធ្វើដំណើរ​ឆ្លងកាត់​សម្រាប់​ភ្លុក​ដំរី និង​សម្ភារៈ​ជួញដូរ​ផ្សេងទៀត​ទៅកាន់​ប្រទេស​ចិន ។​

​សត្វ​ពង្រូល​ត្រូវបាន​គេ​និយាយថា​ជា​ថនិកសត្វ​ដែល​ត្រូវបាន​ជួញដូរ​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក ។​សូមបញ្ជាក់ថា ស្រកា​របស់​វា​ត្រូវបានធ្វើ​ពី​ជាតិ​គី​រ៉ា​ទីន និង​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ក្នុង​ឱសថ​បុរាណ ៕

-0

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130