ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Chelsea អាចត្រូវបង់ប្រាក់​ឲ្យ Derby ៤​លាន​ផោន បើតែងតាំង Lampard ជា​អ្នកចាត់ការ​

​កីឡា ៖ Chelsea ទំនង​អាច​នឹងត្រូវ​បង់ប្រាក់​ឲ្យ​ក្រុម Derby ប្រហែល ៤ លាន​ផោន ប្រសិនបើ​ពួកគេ​តែងតាំង​កីឡាករ​ជើងចាស់ Frank Lampard ជា​អ្នកគ្រប់គ្រង​ថ្មី​របស់​ពួកគេ​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ភាពស្មុគស្មាញ​សម្រាប់​កៅអី​អ្នកចាត់ការ Chelsea កើតឡើង​ក្រោយពេល​លោក Maurizio Sarri ទៅ​ដឹកនាំ Juventus ជំនួស Max Allegri ដែល​លាឈប់​។ មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​ត្រូវ​បាត់បង់​បុគ្គល​សំខាន់​ពី​គឺ​អ្នកចាត់ការ​ទូទៅ និង Hazard ដែល​ទៅ Real Madrid​។​

​ទោះបីជា​យ៉ាងណាក៏ដោយ BBC Sport យល់ថា Chelsea ទំនង​អាច​ចំណាយ​ខ្ទង់​៤​លាន​ផោន​ទៅ​ឲ្យ Derby ដើម្បី​ផ្ដាច់​កុងត្រា នឹង​តែងតាំង Lampard ជំនួស​លោក Sarri ។​

​គួរ​បញ្ជាក់ថា Lampard បានឈ្នះ​ពានរង្វាន់​ធំ ៗ ចំនួន ១១ ដង​ក្នុង​រយៈពេល ១៣ ឆ្នាំ​ដែល​គេ​រួមរស់​ក្នុងនាម​ជា​កីឡាករ​ម្នា​ក់នៅ Stamford Bridge ៕

Frank-Lampard-Chelsea-next-manager-1140701

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130