ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកគ្រប់គ្រង Chelsea ប្រាប់​មូលហេតុ​ដែល​ Sarri ចាកចេញ​

​កីឡា ៖ អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្លិប Chelsea លោកស្រី Marina Granovskaia បាន​ប្រាប់​ហេតុផល​ចាកចេញ​របស់​គ្រូបង្វឹក​រូបនេះ​ថា លោក Maurizio Sarri បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ដោយសារតែ​លោក​ចង់​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់លោក ដោយ​លោក​យល់ថា​ការធ្វើការ​នៅ​ទឹកដី​អ៊ីតាលី មាន​ភាព​សំខាន់​ជាង​។​

​ជាងនេះទៅទៀត លោក Sarri បាន​និយាយថា លោក​ចង់​ចំណាយពេល​នៅ​អ៊ីតាលី ដោយសារតែ​លោក​នឹងមាន​ពេល​ជួប​ជាមួយ​ក្រុមគ្រួសារ​របស់​លោក​បាន​ញឹកញាប់​ជាង​នេះ​។​

​គួរ​បញ្ជាក់ថា លោក Maurizio Sarri នឹងចូលរួម​ជាមួយ​ក្លិប​បាល់ទាត់ Juevntus ជាមួយ​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ មានន័យថា លោក​នឹងចូលរួម​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី​មួយ​នេះ រហូតដល់​ខែ មិថុនា ឆ្នាំ ២០២២ ខណៈដែល​លោក Frank Lampard ត្រូវគេ​ជឿជាក់ថា នឹង​ក្លាយជា​បេក្ខភាព​ដំបូងបង្អស់​ក្នុងការ​ចូលមក​ដឹកនាំ​ក្លិប Chelsea ជា​បន្ត​៕

f0bb5d0e96d9a918d622f8a6df39907f7ba9b763

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130