ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នក​តវ៉ា​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​នៅ​ហុងកុង អ្នកចូលរួម​កើន​ជាង ២​លាន​នាក់​

​ហុងកុង ៖ អ្នករៀបចំ​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​នៅ​ហុងកុង អះអាងថា​ចំនួន​ពលរដ្ឋ​ចូលរួម​បាតុកម្ម​កើន​ដល់​ជាង ២​លាន​នាក់​ដែលជា​ការតវ៉ា​ធំ​បំផុត​ក្នុង​ទីក្រុង​។​នេះ​បើ​យោងតាម​ប្រភពពី BBC​។​

​ការតវ៉ា​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែលមាន​ការស្នើសុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវបញ្ជូន​ទៅកាន់​ចិនដីគោក​ដើម្បី​កាត់ក្ដី ដោយសារ​ពួកគេ​មិន​ទុកចិត្ត​លើ​ការគោរព​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិនដីគោក​។

​ជាមួយគ្នា​នោះ​ដែល​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បានប្រកាស​ពន្យារពេល​អនុម័ត​សេចក្តីព្រាងច្បាប់​បត្យាប័ន ក្រោយ​មានការ​តវ៉ា​ពី​បាតុករ​រហូតដល់​ជាង ១​លាន​នាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​៕

eight_col_000_1HK2KO p07d8zw3

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130