ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Wong អំពាវនាវ​ឲ្យ​មេដឹកនាំ​ហុងកុង​លាលែង​ពី​តំណែង​

​ហុងកុង ៖ សកម្មជន​និស្សិត​ល្បីឈ្មោះ​របស់​ហុងកុង​លោក Joshua Wong បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam លាលែង​ពី​តំណែង បន្ទាប់ពី​លោក​ត្រូវបាន​ដោះលែង​ពី​គុក​។​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​លោក Wong ត្រូវបាន​​គេ​ទទួល​ស្គាល់ថា​ជា​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១៤ បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ហុងកុង​ចុះចេញ​ពី​តំណែង បន្ទាប់ពី​ការតវ៉ា​ដ៏​ធំ​មួយ​ក្នុងចំណោម​បាតុកម្ម​ដ៏​ធំ​បំផុត​នៅក្នុង​ទីក្រុង​នេះ​។​

​ក្រុម​អ្នករៀបចំ​ការតវ៉ា​បាន​និយាយថា​មនុស្ស​ជាង​២​លាន​នាក់​បាន​ដើរ​ក្បួន​កាលពី​ថ្ងៃអាទិត្យ​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវបញ្ជូន​ទៅកាន់​ចិនដីគោក​ដើម្បី​កាត់ក្ដី ដោយសារ​ពួកគេ​មិន​ទុកចិត្ត​លើ​ការគោរព​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិនដីគោក​។​

​ទោះ​បែបនេះ​ក្ដី​កាលពី​ថ្ងៃអាទិត្យ​លោកស្រី Carrie Lam បាន​សុំ​អភ័យទោស​ចំពោះ​ការស្នើសុំ​នេះ​ច្បាប់​ប​ត្យា​ប័​នេះ ហើយ​លោកស្រី​បានប្រកាស​ពន្យារពេល​អ​នុ​ម័ត​សេចក្តីព្រាងច្បាប់​នេះ​ផងដែរ​។​ប៉ុន្តែ​ក្រុមអ្នកតវ៉ា​ជាច្រើន​ដែល​ភ័យខ្លាច​ការកើនឡើង​ឥទ្ធិពល​ចិន​ជាង​ហុងកុង​ក៏បាន​អំពាវនាវ​ឲ្យ​លោកស្រី​លាលែង​ពី​តំណែង​ផងដែរ​៕

Capture2

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130