ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជីវករ​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ នៅ​ខេត្តកំពង់ធំ​

​កំពង់ធំ ៖ អាជីវករ​ម្នាក់​បាន​បើករថយន្ត​បុក​ម៉ូតូ​ក្នុងទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០​និង​៥០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​វិទ្យាល័យ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​

​រថយន្ត​បង្ក​ម៉ាក RAV4 ពណ៌​ស ស្លាក​លេខ កំពង់ធំ 2A-8029 បើកបរ​ពី​ជើង​ទៅ​ត្បូង ដោយ​ឈ្មោះ លី ខាន់​រ៉​ន ភេទ​ស្រី អាយុ ៣២​ឆ្នាំ​មុខរបរ​អាជីវករ រស់នៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ រត់គេចខ្លួន​។​

​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ធំ 1H-6053 បើកបរ​ពី​ត្បូង​ទៅ​ជើង​ដោយ​ឈ្មោះ មិ​ត ជឿន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អូរ​សាលា ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់​នៅ​កន្លែងកើតហេតុ​ពាក់មួក​សុវត្ថិភាព ៕

 

photo_2019-06-17_11-21-40 photo_2019-06-17_11-21-50

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130