ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណី​ស្លាប់​នារី​បម្រើ​ខារ៉ាអូខេ « ម៉ី​ម៉ី » សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ ក្អម​សំណរ​និង​បក្ខពួក​

​កណ្តាល ៖ កម្លាំង​នគរបាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លើកដែក កាលពី ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ខារ៉ាអូខេ «​ម៉ី​ម៉ី​» ក្រោយ​មាន​ករណី​នារី​បម្រើ​ការងារ​នៅ​ទី​នោះបាន​ស្លាប់​ម្នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ចំនួន​៣​នាក់ ខណដែល​ព័ត៌មាន​បឋម​រាយការណ៍​ថា ដោយសារតែ​ត្រូវបាន​មន្ត្រីនគរបាល ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ និង​បក្ខពួក​ចំនួន​៥​នាក់ បាន​លាយថ្នាំ​ម្យ៉ាង​ជាមួយ​ស្រា ហើយ​ឲ្យ​ពួកនាងៗ​ផឹក និង​មាន​អំពើហិង្សា​ថែមទៀត ។​

​សូមជម្រាបថា ហាង​ខារ៉ាអូខេ «​ម៉ី​ម៉ី​» ស្ថិតនៅ​ស្ថិត​ក្នុងភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល ។​ចំណែក​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើនេះ​គឺ​នៅ​បន្ទប់​លេខ «៧៧៧៧»​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ​បណ្តាល​ឲ្យ​នារី​បម្រើ​ក្នុង​ខារ៉ាអូខេ​ម្នាក់​ស្លាប់ ហើយ​៣​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​ក្នុងនោះ​រួមមាន *​ទី​១៖ ឈ្មោះ អ៊ិ​ច ច​ន្នី អាយុ​១៩​ឆ្នាំ ស្លាប់​
*​ទី​២៖ ឈ្មោះ សន ស្រី​នា អាយុ​២៦​ឆ្នាំ កំពុង​សង្គ្រោះបន្ទាន់​
*​ទី​៣៖ ឈ្មោះ រ៉ា សំណាង អាយុ​២១​ឆ្នាំ រងគ្រោះ​
*​ទី​៤៖ ឈ្មោះ ជា សម្ផស្ស អាយុ​១៨​ឆ្នាំ រងគ្រោះ​។​

​ចំពោះ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៥​នាក់​រួមមាន​៖

*​ទី​១៖ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ​៣៩​ឆ្នាំ ជា​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​)
*​ទី​២៖ ឈ្មោះ ច​ន្ត្រា វ​ណ្ណះ អាយុ​៣៥​ឆ្នាំ ជា​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​)
*​ទី​៣៖ ឈ្មោះ កែវ វឌ្ឍនៈ​ពូន អាយុ​២៧​ឆ្នាំ ជា​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​)
*​ទី​៤៖ ឈ្មោះ វ៉ាន់ ជី​វ័​ន្ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ (​ឃាត់ខ្លួន​)
*​ទី​៥៖ ឈ្មោះ វណ្ណា អាយុ​២៩​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី (​គេចខ្លួន​)​។​

​តាម​សេចក្តីរាយការណ៍​បាន​បន្តថា ក្រោយ​ចុះ​ឆែក​ឆែរ​បន្ទប់​កើតហេតុ​ខាងលើ សមត្ថកិច្ច បាន​ដកហូត វត្ថុតាង​មួយចំនួន​រួមមាន​៖ ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់ ០១​កញ្ចប់​តូច​, ដប​ទឹក​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង និង​សំបក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​(​ចំនួន​០១)​។​
​សមត្ថកិច្ច​បាន​រាយការណ៍​ថា នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង ៥​នាក់ បាន​ចូលទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង «​ម៉ី​ម៉ី​» បន្ទប់​លេខ «៧៧៧៧» ដោយមាន​នារី​កំដរ​ចំនួន ០៤​នាក់​។ លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង​ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន ២​ដប ទំហំ​ប៉ុន​ម្រាមដៃ​មក លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់ ហើយ​លាយ​បញ្ចូល​គ្នា​រួច​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូចៗ ឲ្យ​នារី​កំដរ​រៀងៗ​ខ្លួន​ផឹក​។

​ប៉ុន្តែ​ក្រោយ​ផឹក អស់​រយៈពេល​ប្រមាណ​ជាង ៥ ទៅ ៦​នាទី​ជនរងគ្រោះ​ទាំងអស់​ក៏មាន​អា​ការៈធ្វើ​ទុក្ខ​ហើយ​ដឹង​ដល់​ម្ចាស់​ហាង​និង បាន​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ ។ បន្ទាប់មក​ក៏​ឈានទៅដល់​ការឃាត់​ខ្លូន​ជន សង្ស័យ​៤​នាក់​តែម្តង ដើម្បី​យកមក​សួរនាំ​បន្ត​តាម​និតិ​វិធី ។

​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នោះ​គឺមាន​មន្ត្រី​មានអំណាច​នៅ​ក្រសួងមហាផ្ទៃ​បាននិងកំពុង​ធ្វើ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង វិញ ដោយសារតែ​ជនសង្ស័យ​ជា​ខ្សែ​របស់​មន្ត្រី​ក្រសួង​ដែល​រត់ការ​នោះ ៕

 

sssss Capture

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130