ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកការពារ​ប្រកាសអាសន្ន ខណដែល​ការកាប់​ឈើ​តំបន់​ព្រៃ​ឡង់​កក្រើក​យ៉ាងខ្លាំង​

​អ្នកការពារ​ព្រៃ​ឡង់​បានចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ ដោយ​បង្ហាញ​នូវ​ការព្រួយបារម្ភ យ៉ាងខ្លាំង ខណដែល​ការកាប់បំផ្លាញ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​មានការ​កើនឡើង​យ៉ាងខ្លាំង ។ ទន្ទឹម​នោះ​ក៏មាន​ការអំពាវនាវ​ផងដែរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​ជាបន្ទាន់ បើ​ពុំ​នោះទេ ព្រៃ​ឡង់​នឹងត្រូវ​វិនាស​ហិនហោច​មិន​ខាន ។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បដិសេធ​ចំពោះ​របាយការណ៍​នេះ និង​ហៅ​ការរាប់​គល់ឈើ​ហើយ​សន្ម​ត់​ថា​ជា​បទល្មើស​កើនឡើង​នោះ គឺជា​រឿង​បំ​ភ្លើ​ស​។

​សូមជម្រាបថា សហគមន៍​ព្រៃ​ឡង់​ប្រចាំខេត្ត​គឺ​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ បាន​អះអាងថា ពួកគេ​មាន​កង្វល់​យ៉ាងខ្លាំង ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃ​ឡង់​នាពេល​បច្ចុប្បន្ននេះ ។​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បានធ្វើការ​កត់សម្គាល់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចេញ ផ្សាយ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា មានការ​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ឈើ​ជាច្រើន​គោយន្ត​ក្នុង​មួយថ្ងៃៗ និង​ឧបករណ៍​សម្រួល​ដល់​ការកាប់​ឈើ ឆ្លង​កាត់មុខ​ស្នាក់ការ​យាមល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នីមួយៗ​។

​ទន្ទឹម​នោះ​ក៏​មានការ​តម្លើង​រោង​ម៉ា​ស៊ី​អារឈើ ដោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក នៅ​ភូមិ​កំពង់​ដំរី ឃុំ​បឹង​ចារ ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​ទាំងអស់ រហូត​មានការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​នៅ​ឆ្នាំ​២០១៨​។ ក្រៅពីនោះ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក៏​កើតឡើង​តាមរយៈ​ការធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន ក្រុម​ជន​អាណាធិបតេយ្យ និង​ការអនុញ្ញាត​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ឲ្យ​ប្រជាជន​កាប់​ឈើ​មក​សង់ផ្ទះ​ជាដើម​។

​ផ្តើម​ពី​នោះ​សកម្មជន​ព្រៃ​ឡង់​បាន​អំពាវនាវ​ដល់​ក្រសួងបរិស្ថាន ឲ្យ​ត្រួតពិនិត្យ​លើ​ការងារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយចំនួន ដែល​អសកម្ម និង​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការចេញលិខិត​អនុញ្ញាត​ឲ្យ​មានការ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​តទៅទៀត​ជាពិសេស​បញ្ឈប់​អាជីវកម្ម​ឈើ​ហ៊ុ​ប​តែម្តង​។​

​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ទទួលស្គាល់ថា នៅតែមាន​បទល្មើស​កើតឡើង​នៅ​តំបន់​ព្រៃ​ឡង់ ប៉ុន្តែ​ក្រសួង​បាន​ចាត់វិធានការ​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើរល្បាត ដោយ​រកឃើញថា​ប្រជាជន​ជា​អ្នក​ចាញ់បោក​ក្រុម​ឈ្មួញ​ក្នុងការ​ស៊ីឈ្នួល​កាប់​ឈើ​លក់​។​ទន្ទឹម​នោះ​សមត្ថកិច្ច​កំពុង​រកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស​កាប់​ឈើ​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ប៉ុន្តែ​លោក​បដិសេធន៍​នូវ​របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់​ថា ជាការ​បំ​ភ្លើ​ស ខណ​ដើរ​រាប់ គល់ឈើ ហើយ​ធ្វើការ​សន្និដ្ឋាន​តែម្តង ៕

 

 

33149397_2633259623407499_5621713097807888384_n

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130