ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជនជាតិ​អង់គ្លេស​ម្នាក់​ប្រើ​ថ្នាំ​ងងុយដេក​លើស​កម្រិត​បណ្តាល​ឲ្យ​ស្លាប់​ក្នុងផ្ទះ​សំណាក់ Royal Sokchhan

​សៀមរាប ៖ ភ្នាក់ងារ​រាយការណ៍​ថា កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​ជនបរទេស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់​លេខ​៥ ផ្ទះសំណាក់ Royal Sokchhan ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​ជនរងគ្រោះ​ឈ្មោះ ROWE SAM ភេទ​ប្រុស កើត​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​១៩៨៥ ជា​ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥២៧២៤៨២៤៥ ជា​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ស្នាក់នៅ​ផ្ទះសំណាក់​កើតហេតុ​ខាងលើ​។​

​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ រួមជាមួយ​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ ប្រើប្រាស់​ថ្នាំ ងងុយដេក​លើស​កម្រិត​ដែល​បណ្តាល​ឲ្យ​ស្លាប់ ៕

 

ច-7 ខ-6

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130