ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដឹកឈើ​តាម​ម៉ូតូ​ភ្លាត់ស្នៀត​ដួល​សង្កត់​ស្លាប់​ភ្លាមៗ​នៅ​ស្រុក​កែវ​សីមា​

​មណ្ឌលគិរី ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ម៉ូតូ​ដឹកឈើ​ដួល​សង្កត់​ខ្លួនឯង​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភូមិ​ស្រែអំពិល​លើ ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​

​ជនរងគ្រោះ​ឈ្មោះ ថា សុខ​គឿន រស់នៅ​ភូមិ​ស្រែអំពិល​ក្រោម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី បាន​ដឹកឈើ​ប្រភេទ​សុក្រ​ម​មួយ​ដើម ចេញពី​ភូមិ​ស្រែអំពិល​លើ​ទាំង​ខ្លួន​មាន​ភាពស្រវឹង​ផង​នោះ លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​ធ្លាក់​ជង្ហុក បណ្ដាល​ឲ្យ​ដួល​ហើយ​ត្រូវ​ឈើ​សង្កត់​ចំក្បាល​ស្លាប់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​អាជ្ញាធរ ចុះ​ត្រួត​ពិ​ត្យ​ធ្វើ​កោសល្យវិច័យ​ឃើញថា ពិតជា​ស្លាប់​តាម​ដូច​ហេតុការណ៍​ខាង លើ​នោះ​ពិតមែន ទើប​ឲ្យ​ក្រុមគ្រួសារ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

ឋ-7

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130