ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ត្រី​៣​នាក់​ព្រួត​គ្នា​វាយ​ស្ត្រី​ពោះធំ​៣​ខែ​ដោយ​គ្រាន់តែ​….

​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជម្នះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា ខណដែល​ជនសង្ស័យ​បាននាំគ្នា​ព្រួត​វាយ​ស្ត្រី​មាន​ផ្ទៃពោះ​៣​ខែ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន យី សាង ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន គឺ​៖១/​ឈ្មោះ តាំង លី​ណា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​១៥ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​)​។​២/ ឈ្មោះ ជុំ សោភា ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​គីឡូ​ម៉េ​ត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ​(​ឃាត់ខ្លួន​)​។​៣/​ឈ្មោះ អុំ កល្យាណ ភេទ​ស្រី អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​

​ជនរងគ្រោះ​ឈ្មោះ សៅ ដេ​ត ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មើល​ការ​អនាម័យ​បង្គន់​សាធារណ​:​មាត់ទន្លេ​មាន​ទីលំនៅ​ផ្ទះជួល លេខ​០១១H ផ្លូវ​លេខ​៩៣ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវ​រងរបួស​ថ្ពាល់​ខាងស្តាំ ចុង​បបូរមាត់​ខាងស្តាំ និង​ពោះ ខណ​មាន​ផ្ទៃពោះ​៣​ខែ​ផងដែរ ។​

​ដំណើរ​រឿងហេតុ​៖ មុនពេល​កើតហេតុ វេលា​ម៉ោង ៥​និង​០០​នាទី ជនរងគ្រោះ​នៅ​មើល​អនាម័យ​បង្គន់​សាធារណៈ​មាត់ទន្លេ​ក្បែរ​
​ភោជនីយដ្ឋាន យី សាង ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ​ភូមិ​១ សង្កាត់​ជ​យ័​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​ស្រាប់តែ​ឈ្មោះ តាំង លី​ណា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ បានមក​ចូល​បន្ទប់ទឹក​បង្គន់ ហើយ​បាន​នោម​នៅក្រៅ​ចាន​បង្គន់​អនាម័យ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ កុំ​នោម​អ៊ីចឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ ក៏​ស្រាប់តែ​ឈ្មោះ តាំង លី​ណា បាន​ជេរប្រមាថ​យ៉ាងខ្លាំង​មកលើ​ជនរងគ្រោះ ហើយ​ភ្លាមៗ នោះ​ឈ្មោះ អុំ កល្យាណ អាយុ ១៥​ឆ្នាំ បាន​ស្ទុះ​ព្រួត​វាយ​ទៅលើ​ជនរងគ្រោះ​ហើយក៏​ប្រតាយប្រតប់ ខណដែល​ឈ្មោះ ជុំ សោភា ភេទ​ស្រី អាយុ ៣១​ឆ្នាំ បាន​ចូល​ព្រួត​វាយ​ទៀត បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​តែម្តង ៕

 

 

photo_2019-06-17_14-26-30 photo_2019-06-17_14-26-19

photo_2019-06-17_14-26-30

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130