ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រឿង​បណ្តឹង​ព្រះសង្ឃ​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​ពលរដ្ឋ​នាំគ្នា​តវ៉ា

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​យ៉ាងហោចណាស់​ក៏មាន​ពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​ជិះ​រថយន្ត ៥​គ្រឿង​មកឈរ​តវ៉ា​នៅមុខ​តុលាការ​ខេត្តព្រៃវែង ករណី​ដែល​ព្រះរាជអាជ្ញារង​ម្នាក់​ប្តឹង​ចៅអធិការ​វត្ត ពោធិ៍​ដ្ឋា​ន ហៅ​វត្ត​ថ្លា​វ រួមទាំង​គណកម្មការ​វត្ត​ដោយ​ទារ​សំណង​៥០០០០​ដុល្លារ ។ សូមជម្រាបថា វត្ត​ពោធិ៍​ដ្ឋា​ន​(​ហៅ​វត្ត​ថ្លា​វ​)​ស្ថិតនៅ​ភូមិ​ថ្លា​វ​ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។​

​ប្រជាពលរដ្ឋ​នាំគ្នា​រាប់រយ​នាក់មក​តុលាការ​នោះ​ក្នុង​គោលបំណង​គាំទ្រ​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​ដោយ​មិន​ឲ្យ​ចាញ់ក្ដី​មិនឱ្យ​មានការ​ចាប់ខ្លួន​ព្រះសង្ឃ​ដាច់ខាត ។

​គួ​រម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​នេះ តុលាការខេត្ត​ព្រៃវែង​បាន​បើកសវនាការ​លើ​ជន​ជាប់ ចោទ​ចំនួន​៤​អង្គនា​ក់ដោយ​រួមមាន ទី​១​ឈ្មោះ ឈាង វល្លី ជា​ចៅអធិការ​វត្ត​(​ថ្លា​វ​) ទី​២​ឈ្មោះ នូ ថន ៣​ឈ្មោះ ស៊ិន ណុល ៤​ឈ្មោះ ចាន់ យឿន អ្នក​ទាំងបី​ជា​អាចារ្យ​គណៈកម្មការ​វត្ត​។​

​ករណីនេះ​ព្រះចៅអធិការ​វត្ត​ថ្លា​វ​ព្រះនាម​ឈាង​ផល្លី​ជា​ចុងចោទ​បាន​មាន​សង្ឃដីកា​ថាវ​ត្ត​ថ្លា​វ​មាន​ព្រះសង្ឃ​ជាង​១០​អង្គ ហើយ​កំពុងអភិវឌ្ឍន៍​ឥតឈប់ឈរ​។​ប៉ុន្តែ​ព្រះអង្គ​និង​គណៈកម្មការ​វត្ត​ត្រូវបាន​លោក ប៉ែន​សារ៉ាត់​ហៅ​ប៉ែនរ​ត្ន័​ជា​ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​ប្ដឹង​ថា​វ៉ៃ​ចេ​តី​យ៍​គេ​ចោល​ដោយ​មិនបាន​ជូនដំណឹង​មុន និង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​។​

​ព្រះអង្គ​មាន​សង្ឃដីកា​បន្តថា​ចេ​តី​យ៍​ចាស់​នេះ​គឺមាន​ទីតាំងនៅ​ចំ​កណ្ដាល​វត្ត​ហើយ​គណៈកម្មការ​អាចារ្យ​និង​ព្រះសង្ឃ​បាន​ប្រជុំ​សម្រេច​ធ្វើ​ចេ​តី​យ៍​ថ្មី​នៅ​ជិត​របង​វត្ត​ដោយ​យក​ធាតុ​ដូនតា​ដែល​នៅក្នុង​ចេ​តី​យ៍​ចាស់​មក​ដាក់​នៅក្នុង​ចេ​តី​យ៍​ថ្មី​ទើប​វ៉ៃ​ចេ​តី​យ៍​ចាស់​តាម​ក្រោយ​។​ព្រោះ​យក​ទីតាំង​នេះ​ធ្វើ​”​ព្រះអង្គ​ប្រសូត្រ​”​។​

​ព្រះសង្ឃ​បញ្ជាក់ថា​៖ មុននឹង​វ៉ៃ​ចេ​តី​យ៍​គឺ​បាន​ជូនដំណឹង​ទៅ​ម្ចាស់​ចំនួន​២​លើក​តាមរយៈ​លោក អ៊ាង ឈួន អតីត​ក្រុម​ព្រឹក្សា​ស្រុក​ស្វាយ​អ​ន្ទ​រ​។​ឯ​លោកតា អ៊ាង ឈួន អតីត​ក្រុម​ព្រឹក្សា​ស្រុក​ស្វាយ​អ​ន្ទ​រ មាន​ទីលំនៅ​ភូមិ​ថ្លា​វ​ឃុំ​ស្វាយ​អ​ន្ទ​រ​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​អះអាងថា​មុន​វ៉ៃ​ចេ​តី​យ៍​នោះ​លោក​បានផ្ដល់​ព័ត៌មាន​ឱ្យឈ្មោះ​សួន​ស្រេង​កូនប្រសារ​ម្ចាស់​ចេ​តី​យ៍​កាលពី​ថ្ងៃទី​៣​កុម្ភៈ​ឆ្នាំ​២០១៣​ម្ដង​។​

​លុះដល់​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៤​ម្ដងទៀត​នៅ​មន្ទីរ​បក្ស​ស្រុក​ថា​ចេ​តី​យ៍​ឯង​គេ​ត្រូវ​វ៉ៃ​ចោល​ហើយ​ដើម្បី​យក​កន្លែង​ធ្វើ​ព្រះ​ប្រសូត្រ​។​ប៉ុន្តែ​ក្រុមគ្រួសារ​ម្ចាស់​ចេ​តី​យ៍​នោះគេ​មិន​រវល់​ទើប​គណៈកម្មការ​ព្រះសង្ឃ​សម្រេច​វ៉ៃ​ចោល​តែម្ដង ដោយ​យក​ធាតុ ឪពុកម្ដាយ​គេ​មក​ដាក់​ក្នុង​ចេ​តី​យ៍​ថ្មី​។​

​ទោះជា​យ៉ាងណាក្ដី​ក្រោយ​បញ្ចប់​សវនាការ​លោកស្រី​រស់​បូ​ផា​ណា​បានប្រកាស​សាលក្រម​ឱ្យ​ស្មើគ្នា​។​មិន​ផ្ដន្ទាទោស​ព្រះសង្ឃ​និង​គណៈកម្មការ​ទេ ហើយក៏​មិន​តម្រូវឱ្យ​សង​សំណង​មក​ដើមចោទ​ដែរ​។​

​ការប្រកាស​សាលក្រម​នេះ​ធ្វើឱ្យ​ពលរដ្ឋ​ពុទ្ធបរិស័ទ​គាំទ្រ​ដោយ​ទះដៃ​ហ៊ោរ​ពី​ក្រៅ​បន្ទប់​។​ប៉ុន្តែ​យ៉ាងណាក្ដី​ភាគី​ដើមចោទ​បាន​អះអាងថា​ខ្លួន​មិន​សុខចិត្ត​ទេ​។​ចំពោះ​ការសម្រេច​របស់​តុលាការ​នេះហើយ​និង​ប្ដឹង​ទាស់​ឧទ្ធរណ៍​ដោយ​រក្សា​ជំហរ​ការទាមទារ​សំណង​ចំនួន​៥​ម៉ឺន​ដុល្លារ​ដដែល​៕

 

 

photo_2019-06-17_14-03-14-1024x498 photo_2019-06-17_14-03-10-1024x498

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130