ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជំនួប​បឹងកេត និង​ភ្នំពេញ​ក្រោ​ន​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន RSN

​កីឡា ៖ ការប្រកួត​បាល់ទាត់​ក្របខណ្ឌ Metfone Cambodian League សប្ដាហ៍​ទី​១៤ ដែលជា​ជំនួប​ដំបូង​ជុំ​ទី​២ រវាង​បឹងកេត និង​ភ្នំពេញ​ក្រោ​ន ថ្ងៃអាទិត្យ ទី​០៧ ខែកក្កដា ត្រូវ​ប្ដូរ​ទៅ​រៀបចំ​នៅ​កីឡដ្ឋាន RSN វិញ​។​

​ការសម្រេច​ផ្លាស់ប្ដូរ​ទីតាំង​ប្រកួត​នេះ​ដោយសារ​កីឡដ្ឋាន​បឹងកេត​ដែលមាន​ទីតាំងនៅ​បឹង​ស្នោ​ពុំទាន់​រួចរាល់​សម្រាប់​ដំណើរការ​សាងសង់ ជាពិសេស​កន្លែង​អ្នកទស្សនា ហើយ​ព្រោះ​ជាការ​ប្រកួត​ធំ​នោះ​ភាគី​ទាំងពីរ​ក៏​ព្រមព្រៀង​ប្ដូរ​ទៅ​រៀបចំ​នៅ​ទឹកដី​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ជំនួស​។​

គួរ​ដឹង​ដែរ​ថា កីឡដ្ឋាន​បឹងកេត​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨ ដោយមាន​ទីតាំងនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ លើ​ទំហំ​ផ្ទៃដី​១៤៥០០​ម៉ែត្រការ៉េ និង​អាច​ផ្ទុក​ទស្សនិកជន​បាន​២៥០០​នាក់​។​ដោយសារតែ​ការសាងសង់​មិនទាន់​រួចរាល់ បឹងកេត​បានសម្រេច​ប្រកួត​នៅក្រៅ​ដី​ទាំង​អស់កាល​ជុំទីមួយ​កន្លងទៅ​៕​អត្ថបទ​៖ CNCC

a4152317rhfsddnshdbfuy

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130