ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ៊ីរ៉ង់​ប្រកាស​ចាប់ផ្តើម​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម 

​តេ​ហេ​រ៉ង់ ៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ប្រទេស​អ៊ីរ៉ង់​បានប្រកាសថា នឹង​ចាប់ផ្ដើម​បង្កើន​ការ​ចម្រាញ់​សារធាតុ អ៊ុយ​រ៉ា​ញ៉ូ​ម​ឱ្យ​លើសពី ៣.៦​ភាគរយ​ក្នុង​រយៈពេល​ខ្លី ដែលជា​កម្រិត​មួយ​ត្រូវ​បានដាក់​កំហិត​នៅ ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ​២០១៥ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ផែនការ​រួមគ្នា​នៃ​សកម្មភាព (JCPOA)​។ នេះ​បើតាម​សារព័ត៌មាន BBC​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi ក៏បាន បញ្ជាក់ដែរថា ទីក្រុង​តេ​ហេ​រ៉ង់​នឹង​កាត់បន្ថយ ឬក៏​លុបចោល​ការប្ដេជ្ញាចិត្ត​រប​ស់​ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជា​រៀងរាល់​៦០​ថ្ងៃ​ម្ដង​។ លោក​បញ្ជាក់ថា អ៊ីរ៉ង់​ពិតជា​មាន​ឆន្ទៈ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​បរាជ័យ​ក្នុងការ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ដោយ​បណ្ដោយឱ្យ​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ដោយ​ឯកតោភាគី ហើយ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ទីក្រុង​តេ​ហេ​រ៉ង់​ឡើងវិញ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​មុន​អ៊ីរ៉ង់​ក៏បាន​ប្រកាស​ចាប់ផ្ដើម​ចម្រាញ់ និង​ស្ដុក​ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ឱ្យលើស​៣០០​គីឡូ ក្រាម ដែល​ត្រូវ​បានដាក់​កំហិត​ផងដែរ​។ ប៉ុន្តែ​ទន្ទឹមគ្នា​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា ការធ្វើ​បែបនេះ​របស់​អ៊ីរ៉ង់ គឺជា​ទង្វើ​លេង​ជាមួយ​ភ្លើង ដោយ​មិនទាន់​ប្រកាស​ពី​ការចាត់វិធានការ​ណាមួយ​ឡើយ​៕

2-15

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130