ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Pompeo ៖ ពិភពលោក​អាច​នឹង​ជួប​គ្រោះថ្នាក់ បើ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​

​អាមេរិក ៖ កាលពី​ថ្ងៃអាទិត្យ​អាជ្ញាធរ​អ៊ីរ៉ង់​បានប្រកាសថា​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​មរ​បស់​ប្រទេស​នេះ​នឹង​កើនឡើង​លើសពី​៣,៦​ភាគរយ​ក្នុង​រយៈពេល​ពីរ​ឬ​បី​ម៉ោង​ដែលជា​កម្រិត​មួយ​ត្រូវ​បានដាក់​កំហិត​នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៉ី​រ៉ង់​ឆ្នាំ​២០១៥​។​លើស​ពីលើ​នេះ​ទៅទៀត ទីក្រុង​តេ​ហេ​រ៉ង់ ក៏​នឹង​កាត់បន្ថយ ឬក៏​លុបចោល​ការប្ដេជ្ញាចិត្ត​រប​ស់ ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​រៀងរាល់​៦០​ថ្ងៃ​ម្ដង​ផងដែរ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន sputniknews​។​

​ជុំវិញ​បញ្ជា​នេះ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ព្រមាន​អ៊ីរ៉ង់​អំពី​ភាព​ឯកោ​និង​ការដាក់ទណ្ឌកម្ម​ថ្មី​ថែមទៀត​ក្រោយពី​ការផ្លាស់ប្តូរ​របស់​ក្រុង​តេ​អេ​រ៉ង់​ដោយ​អះអាង​ថាបើ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក​កាន់តែច្រើន​” ។​

​លោក Pompeo បាន​គូសបញ្ជាក់ថា​នៅលើ Twitter ដូច្នេះ​ថា «​ការសម្រេចចិត្ត​ចម្រាញ់ សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ឡើងវិញ នឹងធ្វើ​ឱ្យ​អ៉ី​រ៉ង់​កាន់តែ​ឯកា ហើយ​ត្រូវ​ជាប់​ទណ្ឌកម្ម​តែប៉ុណ្ណោះ …​ចំណែកឯ ប្រជាជាតិ​ដទៃ​គួរតែ​សា្ដរ​ឡើងវិញ​នូវ​ស្ដង់ដារ​មិន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពីព្រោះ​បើសិនជា​របប​ដឹកនាំ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ នោះ ពិភពលោក​ទាំងមូល​នឹង​ជួប​មហន្តរាយ​ដ៏​ធំ​»៕

p075ws46

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130