ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះមហាក្សត្រ​យាង​ជា​ព្រះរាជាធិបតី​ក្នុង​ព្រះ​រាជពិធី «​រុក្ខទិវា​»

​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ទ្រង់​យាង​ប្រារព្ធ​ព្រះរាជ​ពិធី «​រុក្ខទិវា​» ស្ថិតនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​

​តាម​ព័ត៌មាន​ទទួលបាន កូនឈើ​កម្រ និង​ប្រណិត​ចំនួន ១៣១៣៥​ដើម នឹងត្រូវ​ដាំ​លើ​ផ្ទៃដី​សរុប ១០​ហិកតា នៅក្នុង​« រុក្ខទិវា » នា​ឆ្នាំ​២០១៩​នេះ ក្នុងនោះ​រួមមាន​៖ កកោះ ៣០០០​ដើម , អង្កាញ់ ៤៥០០​ដើម​, ធ្នង់ ៣០០០​ដើម ,​គ្រញូង ២០០០​ដើម​, ធ្នង់​ដើម​ធំ​មាន​កម្ពស់​ជាង ២​ម៉ែត្រ ចំនួន ៦០០​ដើម និង គគីរ​ដើម​ធំ មាន​កម្ពស់​ជាង​២​ម៉ែត្រ ចំនួន ៣៥​ដើម​ផងដែរ ៕

 

 

fn-2019-07-09-07-53-20-1 fn-2019-07-08-12-20-48-1 fn-2019-07-09-07-53-20-0

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130