ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកស្រី Lam ៖ ច្បាប់​ធ្វើ​បត្យាប័ន​នៅ​ហុងកុង​បាន​ស្លាប់​ហើយ​

​ហុងកុង ៖ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam បាន​និយាយថា​ច្បាប់​ធ្វើ​បត្យាប័នដ៏​ចម្រូងចម្រាស​​ ដែលអ​នុញ្ញាតឲ្យមាន​ការបញ្ជូ​នជនសង្ស័​យទៅកា​ត់ទោសនៅចិនដីគោក”​បាន​ស្លាប់​” ហើយ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី Lam បាន​មានប្រសាសន៍ថា​ការងារ​របស់​រដ្ឋាភិបាល​លើ​ច្បាប់​ធ្វើ​បត្យាប័ន​គឺជា​បាន ការបរាជ័យ​ទាំងស្រុង​។​ប៉ុន្តែ​លោកស្រី​មិ​នបានប​ញ្ជាក់ថា ច្បាប់នោះ​ត្រូវដក​ចេញទាំងស្រុ​ង ឬយ៉ាងណា​ទេ ខ​ណៈពេលដែ​លអ្នកគាំ​ទ្រ ទាមទា​រឲ្យរដ្ឋា​ភិបាលបោះ​បង់ចោល​វា។

​ច្បាប់​ធ្វើ​បត្យាប័ន​ប័ត្រ​ដ៏​ចម្រូងចម្រាស​នេះ​បាន​បង្កឱ្យមាន​ការ​ចលាចល​ជាច្រើន​សប្តាហ៍​នៅក្នុង​ទីក្រុង​ហើយ​រដ្ឋាភិបាល​បាន​ផ្អាក​វា​ដោយ​គ្មាន​ថ្ងៃ​កំណត់​។ ការធ្វើ​បាតុកម្ម​បាន​ប្រែ​ទៅជា​ហិង្សា​ដោយ​ប៉ូលីស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ពេលដែល​ក្រុមអ្នកតវ៉ា​ព្យាយាម​សម្រុកចូល​រដ្ឋសភា​។​

​អ្នករិះគ​ន់ បានថ្លែងថា ច្បាប់នោះអាចនឹង​ធ្វើឲ្យប៉ះពា​ល់ ដល់ប្រ​ព័ន្ធតុលា​ការឯ​ករាជ្យ របស់​ហុងកុង​ ហើយ​វានឹង​អាចត្រូវ​គេប្រើប្រាស់​ ដើម្បីចា​ត់ការ​អ្នកដែល​រិះគន់​រដ្ឋាភិបា​លចិន​ នៅប៉េ​កាំង។

ទីក្រុងហុង​កុង ត្រូវបា​នអង់​គ្លេស ប្រគល់​ទៅឲ្យចិន​វិញនៅក្នុ​ងឆ្នាំ ១៩៩៧ ដោយស្ថិតក្រោម​រូបមន្ត​ប្រទេសមួ​យ ប្រ​ព័ន្ធគ្រប់គ្រង​ពីរ ដែលផ្តល់សេ​រីភាពដ​ល់ទីក្រុង​ហុងកុ​ង រួមមាន សិទ្ធិសេរីភា​ពក្នុងការ​តវ៉ា និ​ងប្រព័ន្ធ​តុលាការ​ឯករាជ្យ​៕

_107799252_b75c5921-b40d-498d-aa3a-640277dd96fa

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130