ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​២​នាក់​ចូល​លេងល្បែង​អស់​លុយ​លួច​ម៉ូតូ​យកទៅ​បញ្ចាំ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

​ខេត្តបន្ទាយមានជ័យ ៖ យុវជន​២​នាក់​ចូល​លេងល្បែង​អស់​លុយ​បែកគំនិត​ចូល​លួច​ម៉ូតូ​ក្នុង​កាស៊ីណូ​ផា​រ៉ា​ម៉ិច​យកទៅដាក់​បញ្ចាំ​ក្នុងតម្លៃ​១០.០០០​បាត​ដើម្បី​យកលុយ​ទៅលេង​ល្បែង​បន្តទៀត​ស្រង់ដើម​ចៃដន​អាក្រក់​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​បង្ក្រាបបាន​ភ្លាម​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​នៅវេលា​ម៉ោង​៣​រសៀល​​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ហើយ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹងថា​បើតាម​ការអះអាងរ​បស់​ម្ចាស់​ម៉ូតូ​បាន​និយាយថា​ខ្លួន​មានឈ្មោះ វុ​ទី្ធ ស្រី​និ​ត ភេទ ស្រី អាយុ ១៩​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ​ផា​រ៉ា​ម៉ិច រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃកើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ទៅធ្វើ​ការ​នៅ​កាស៊ីណូ និង​បាន​យក​ម៉ូតូ​
​ទៅ​ផ្ញើ​នៅ​កន្លែងផ្ញើម៉ូតូ​ក្នុង​កាស៊ីណូ​ដូច​ធម្មតា​លុះ​ពេល​ចេញពី​ធ្វើការ​វិញ​រក​ម៉ូតូ ស្រាប់តែ​បាត់​រក​មិនឃើញ ខ្លួន​ក៏បាន​មក​ដាក់​ពាក្យបណ្តឹង​ពេលដែល​បានទទួល​ពាក្យបណ្តឹង​ហើយ​អាវុធហត្ថ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​១​មានឈ្មោះ ទៀក ធី ភេទ ប្រុស អាយុ ៤៨​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ២​មានឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​បរ មិន​ពិតប្រាកដ ទាំង​២​នាក់​ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

​ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា នៅ​ថ្ងៃកើតហេតុ​ពួកខ្លួន​បាន​ចូលទៅ​លែង​ល្បែង​នៅក្នុង​កាស៊ីណូ​ផា​រ៉ា​ម៉ិច​លុះដល់​លេង​ចាញ់​អស់ប្រាក់​ក៏​បែកគំនិត​លួច​យក​ម៉ូតូ ដែល​មាននៅ​កន្លែងផ្ញើម៉ូតូ របស់​កាស៊ីណូ​បាន​មួយ​ម៉ូតូ​១​គ្រឿង​ម៉ាក ZOOMER-X ហើយ​បាន​ជិះ​ចេញ​យកទៅដាក់​បញ្ចាំ​ក្នុងតម្លៃ ១០.០០០​បាត​ដើម្បី​យកលុយ​ទៅលេង​ល្បែង​បន្តទៀត​។

​ដោយ​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​និង​យោងតាម​ការបំភ្លឺ​របស់​ជនរងគ្រោះ​ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ​លួច​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ចំណែក​ម៉ូតូ​កម្លាំង​ជំនាញ​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​៕

IMG_7625 IMG_7627

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130