ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Villarreal ទិញ​បាន​អតីត​ខ្សែការពារ Liverpool ម្នាក់​

​កីឡា ៖ Villarreal បាន​ចុះហត្ថលេខា​លើ​អតីត​ខ្សែការពារ​របស់​ក្លិប Liverpool  គឺកីឡាករ Alberto Moreno នៅលើ​ការផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្រោយ​ផុត​កុងត្រា​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

Moreno វ័យ​២៧ ឆ្នាំ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្រុម​អេ​ស្ប៉ា​ញ និង​សង្ឃឹមថា​អាច​លេង​បាន​ជាប់លាប់​បន្ទាប់ពី អង្គុយ​បម្រុង​សឹង​ពេញ​មួយ​រដូវ​កាល កាល​នៅ Anfield​។​

​ខ្សែការពារ​រូបនេះ​បង្ហាញខ្លួន​៤​ដង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង​បាន​ចំណាយពេល​៥​ឆ្នាំ​នៅ Liverpool និង​ចូល​លេង​បាន​ចំនួន​១៤១​ដង ក្រោយ ផ្ទេរ​ពី Sevilla កាលពី​ខែសីហា​ឆ្នាំ ២០១៤៕

15842126-0-image-a-45_1562710454999

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130