ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកមានអំណាច​មួយក្រុម​កំពុង​រត់ការ​ដោះលែង​ឧកញ៉ា សឹង្ហ សំអុល មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​

​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​សាហាវ​ឧកញ៉ា សឹង្ហ សំអុល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន ហើយ កាលពី​ម្សិលមិញ ខណដែល​ការចាប់ខ្លួន​នោះ​កំពុង​ត្រូវបាន​សាធារណជន​អបអរសាទរ យ៉ាងខ្លាំង ហើយ​ទាមទារ​ឲ្យ​សមត្ថកិច្ច​កុំ​ប្រណី​ឲ្យ​សោះ ចំពោះ​ជនល្មើស​ម្នាក់នេះ ។​
​ ​
​ប៉ុន្តែ​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ក្នុងពេលដែល​គេ​កំពុងតែ​ទទួលបាន​ព័ត៌មាន​ក្តៅៗ ថា មាន​ក្រុមអ្នកមានអំណាច​កំពុងតែ​រត់ការ​ដោះលែង​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រូបនេះ ដោយ​មិន​ទុក​ឲ្យ ជនល្មើស​ត្រូវ​ផ្តន្ទាទោស​តាម​អ្វីដែល​គេ​បាន​ប្រព្រឹត្តិ​នោះឡើយ ។​
​ ​
​តាម​ព័ត៌មាន​ពី​មន្ត្រីរាជការ​និង​កងកម្លាំង​កងរាជអាវុធហត្ថ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ខេត្ត មណ្ឌល​គី​រី​បាន​ឲ្យ​ដឹងថា អ្នកមានអំណាច​មួយក្រុម​នោះ​កំពុង​រត់​ខ្វែងដៃខ្វែងជើង ដោយមាន​ទាំង ការ​គំរាម​សមត្ថកិច្ច​ផងដែរ ដើម្បី​ឲ្យ​មានការ​ដោះលែង​ឧកញ៉ា​ឧក្រិដ្ឋកម្ម​ព្រៃឈើ សឹង្ហ សំអុល បើ ពុំ​នោះទេ ពួកគេ​នឹង​ប្រឈម​ការដកហូត​បុណ្យ​ស​ក្កិ ។​
​ ​
​តាម​អ្វីដែល​អ្នកសារព័ត៌មាន​ទទួលបាន​ក្រុមអ្នកមានអំណាច​ទាំងនោះ​គឺ​មិនធម្មតា​នោះឡើយ ប្រសិនបើ​គេ​បង្ហើប​ឈ្មោះ​និង​ឋានៈ​ដ៏​ធំ​សម្បើម​របស់​អ្នកមានអំណាច​ទាំងនោះ ។ ប៉ុន្តែ​តាមរយៈ​នៃ​ការ​រត់ការ​ឲ្យ​មានការ​ដោះលែង​ឧកញ៉ា សឹង្ហ សំអុល នោះ​ត្រូវបាន​គេ​រាយការណ៍ ថា ពួកគេ​នឹង​ឃុបឃិត​គ្នា​បង្វែង​ឯកសារ​ភស្តុតាង​ដែល​ត្រូវ​ដាក់បន្ទុក ដើម្បី​ផ្តន្ទាទោស ។​
​ ​
​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា គេ​នឹង​រៀបចំ​ឯកសារ​ស្របច្បាប់​មួយ ទាក់ទង​ជំនួញ​ឈើ របស់​ឧកញ៉ា សឹង្ហ សំអុល ហើយ​ឯកសារ​ស្របច្បាប់​ទាំងនោះ​នឹងត្រូវ​បង្ហាញ​ជា​សាធារណ ដើម្បី បំ​ភ​ន្ត័​ភ្នែក​អ្នកសារព័ត៌មាន​ក៏ដូចជា​សាធារណជន​ថា សកម្មភាព​ជំនួញ​ឈើ​របស់​ឧកញ៉ា សឹង្ហ សំអុល គឺ​ស្របច្បាប់​អត់​ខុសច្បាប់​ទេ ហើយ​ការចាប់ខ្លួន​កន្លងទៅនេះ​គ្រាន់តែ​យកមក​សួរនាំ ប៉ុណ្ណោះ ។​
​ ​
​យ៉ាងណាក៏ដោយ​សាធារណ​ជន​កំពុងតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ករណី ចាប់ខ្លួន​ឧកញ៉ា សឹង្ហ សំអុល ដែល​គេ​ស្គាល់​ទូទាំងប្រទេស​ថា ជា​ឧកញ៉ា​រកស៊ី​ឈើ​ខុសច្បាប់​ជិត កន្លះ​សតវត្ស​មាន​ខ្នងបង្អែក​រឹងមាំ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​បាន ។ ហេតុតែ​និយាយ​ដូច្នេះ​ព្រោះ គេ​ដឹង​គ្រប់គ្នា​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​បុរស​ខ្លាំង​នៅ​កម្ពុជា​ធ្លាប់បាន​ព្រមាន ញឹក​ញ៉ាប់ រហូត​បញ្ចូល​ឈ្មោះ​ឧកញ៉ា សឹង្ហ សំអុល​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចាប់ខ្លួន​។ ប៉ុន្តែ​ឧកញ៉ា សឹង្ហ សំអុល ហាក់​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​បន្តធ្វើ​ជំនួញ​ឈើ​ខុសច្បាប់ រហូតមកដល់​ថ្ងៃ ឃាត់ខ្លួន​បណ្តោះអាសន្ន ។​
​ ​
​ដូច្នេះ​គេ​គួរ​គិត​មើលទៅ​ថា ឧកញ៉ា សឹង្ហ សំអុល មានអំណាច មាន​ខ្នងបង្អែក​ធំ​ប៉ិន​ណា ទើប​ហ៊ាន​ប្រឆាំង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​? ។​
​ ​
​គេ​រងចាំ​មើលថា តើ​វាសនា​ឧកញ៉ា​មហា​បំផ្លាញ​ឈើ​នៅ​កម្ពុជា​នេះ​នឹង​ទៅជា​យ៉ាងណា ក្នុងពេលដែល​ក្រុមអ្នកមានអំណាច​កំពុង​រត់ការ​ដោះលែង​ដូច្នេះ ព្រោះថា ពីមុន​ឧកញ៉ា​ម្នាក់ នេះ​បាន​រត់​ភៀសខ្លួន​ទៅ​ស្រុក​យួន​តែមួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ក្រោយ​ការព្រមាន​របស់​សម្តេច ហ៊ុន សែន ហើយក៏​ត្រឡប់មកវិញ​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់​ធម្មតា​ឡើងវិញ ។ តើ​លើក​នេះ​សមត្ថ កិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​ឧកញ៉ា​ម្នាក់នេះ​បាន​ប៉ុន្មាន​ម៉ោង​ដែរ​? ។​
​ ​
​សូមជម្រាបថា កាលពី​ម្សិលមិញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី ដោយ​កម្លាំង​គណៈកម្មាធិកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុងនោះ​មាន ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដក ហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផងដែរ​។​
​ ​
​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ ដែលមាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រមទាំង​រថយន្ដ​ជាង​៤០​គ្រឿង​ថែមទៀត ៕

 

photo_2019-07-10_08-58-50 oknha-sing fn-2019-07-09-19-08-16-1 photo_2019-07-10_08-58-42 photo_2019-07-10_08-58-46

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130