ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ចាប់ខ្លួន​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ករណី​ញុះញង់​បង្កចលាចល​តាម Facebook

​ភ្នំពេញ ៖ យុវជន គង់ រ៉ៃ​យ៉ា អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​ដែល​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ម្តង​រួចមកហើយ រួមទាំង​យុវជន​៣​នាក់​ផ្សេងទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ម្សិលមិញ ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​បង្កចលាចល​នៅក្នុង​សង្គម ដើម្បី​យកទៅ​សួរនាំ នៅ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា យុវជន​៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​យកទៅ​សួរនាំ​រួមមាន​ប្រុស​២​នាក់ និង​ស្រី​២​នាក់ ដែល​ក្នុងនោះ​មាន​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង ដែល​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ផងដែរ នោះ​គឺ យុវជន គង់ រ៉ៃ​យ៉ា​។​

​សមត្ថកិច្ច​នៅ​មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត ទាក់ទង​ការចាប់​ឃាត់ខ្លួន​យុវជន​ទាំង​៤​នាក់​នៅឡើយ ទេ រហូតមកដល់​ពេលនេះ ដោយ​គ្រាន់តែ​បង្ហើប​ថា ពាក់ព័ន្ធ​ករណី​ញុះញង់​បង្កចលាចល​តាម បណ្តាញ​សង្គម Facebook ៕

 

 

fn-2019-07-09-23-00-04-1

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130