ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

PSG ដាក់​តម្លៃ​ខ្លួន Neymar ជាង​២២២​លាន​អ៊ឺ​រ៉ូ

​កីឡា ៖ វា​នឹងមិន​ងាយស្រួល​ទេ​សម្រាប់​ក្រុម Barcelona ក្នុងការ​ចុះហត្ថលេខា​លើ​កីឡាករ Neymar នៅ​រដូវក្តៅ​នេះ ខណៈដែល​ក្រុម Paris Saint-Germain បានប្រកាស​តម្លៃ​ខ្លួន​មិនតិចជាង ២២២ លាន​អ៊ឺ​រ៉ូ​ទេ​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Marca​។​

​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Ligue 1 មួយ​នេះ​មានបំណង​យកប្រាក់​ដែល​ពួកគេ​បាន​ចំណាយ​ទៅលើ​កីឡាករ​ប្រេ​ស៊ី​ល​២​រដូវ​កាល​មុន​មកវិញ ហើយ​ពួកគេ​មិន​ចាប់អារម្មណ៍​លើ​កិច្ចព្រមព្រៀង​ដែល​ពាក់ព័ន្ធ​នឹង​កីឡា Philippe Coutinho និង Ousmane Dembele នោះទេ​។​

​លោក Thomas Tuchel គ្រូបង្វឹក​ក្រុម PSG កំពុងតែ​ស្វែងរក​ខ្សែបម្រើ​ការពារ​ម្នាក់ ហើយ​កាសែត Marca បាន​រាយការណ៍​រួចមកហើយ​ថា​កីឡាករ Casemiro របស់​ក្លិប Real Madrid គឺ​គោលដៅ​ចម្បង​របស់ PSG ។​

​ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​អះអាងថា​ក្លិប​ដែល​មូលដ្ឋាន​នៅ​កាតា​ឡាន​មិន​ចង់បាន Neymar ទេ​ប៉ុន្តែ មានការ​រំពឹងថា​ក្លិប​នេះ​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​ក្លិប​បារាំង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ PSG បាន​ផ្ទេរ​យក Neymar ពី Barcelona ក្នុងតម្លៃ​២២២​លាន​អឺរ៉ូ ដូច្នេះ​ក្លឹប​ចង់បាន​លើស​តម្លៃ​ដើម​នៃ​ការទិញចូល​៕

15626715385386

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130