ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ូតូ​បត់​ឆ្លងផ្លូវ​ចូល​ផ្ទះ​មិនបាន​ប្រុងប្រយ័ត្ន ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​បុក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​ខេត្តរតនគិរី ៖ ម៉ូតូ​ពីរ​គ្រឿង​បោល​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​មុខ​សាលាបឋមសិក្សា​សា​យ៉ស់ លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​ស្រុក​លំផាត់​បាន​ឲ្យ​ដឹងថា ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ព្លា​ង សៀង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ​ទំពួន របួសស្រាល មានមុខ​របរ​កសិក​រ ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

​រីឯ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​.​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ង៉​យ និ​ច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស បាន​រងរបួស​ស្រាល​។ អ្នករួមដំណើរ​ឈ្មោះ នួន វិច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​សិស្ស បាន​រងរបួស​ធ្ងន់ បែកក្បាល អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​
​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

​មន្ត្រីនគរបាល​បាន​បន្តថា មុនពេល​កើតហេតុ បណ្តាលមកពី​ម៉ូតូ​វ៉េវ​ឆ្លាម​បើកបរ បត់​ឆ្វេង​ឆ្លងផ្លូវ​មិនបាន​ប្រុងប្រយ័ត្ន​ជាមុន ស្របពេល​នោះដែរ​ម៉ូតូ​WSX កំពុងតែ​បើក​លឿន​ផង​នោះ ក៏បាន​វ៉ា​ក់​អើ​និង​ម៉ូតូ​ឆ្លាម​បាន​បត់​ឆ្លងផ្លូវ ក៏​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ឆ្លាម​តែម្តង បណ្តាល​ឲ្យ​មនុស្ស​ដេករ​ណូ​ក​រណែល​ពេញ​ផ្លូវ​។​
ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះមក​អន្តរាគមន៍​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​ស្នងការ​នគរបាល​ខេត្ត បាន​ដឹកបញ្ជូន​អ្នករបួសធ្ងន់​យកទៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​ដើម្បី​ព្យាបាល​របួស​។​

​ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​កា​ឡែ​ង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

 

 

photo_2019-07-10_11-22-20 photo_2019-07-10_11-22-08 photo_2019-07-10_11-22-12 photo_2019-07-10_11-22-16

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130