ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធរ​ណី​ចោរកម្ម​

​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​កាត់​សោរ​របង​ផ្ទះ​ចូល​លួច​យក​ម៉ូតូ​ប្រជាពលរដ្ឋ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វ​លា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៩ ចំណុច​ម្តុំ​ផ្លូវ​រថយន្ត​ភ្លើង​ក្រុម​៨​ភូមិ បាក់​ទូក​សង្កាត់ ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​រួចមក​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ​នឹម សម្បត្តិ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​មានស្រុក​កំ​ណេ​ី​ត​នៅ​ភូមិ​មាន​ឬ​ទ្ធិ ឃុំ​ព្រៃ​រាំង ស្រុក​ដងទង់​ខេត្តកំពត​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ បេ ភ័ព្វ សំណាង​ភេទ​ប្រុស​អាយុ​៣២ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២០៤៨​ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ធូ​ដេ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FX 1732​។

​ប្រភព​ដ៏​ដែល​បន្តថា​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០១៩​ខ្លួន​បាន​ទុក​ម៉ូតូ​នៅមុខ​ផ្ទះ​លេខ​២០៤៨​រួច​ចូល​សម្រាក​បាត់ទៅ​លុះ​ព្រឹក​ឡេ​ី​ង​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០១៩​រូប​ខ្លួន​ក៏​ចេញពី​ក្នុងផ្ទះ​មេ​ី​ល​ម៉ូតូ​មិន​ឃេ​ី​ញ​ឡេ​ី​យ​ហេ​ី​យ​មេ​ី​ល​ទៅ​របង​ផ្ទះ​ត្រូវ​ចោ​គាស់​។ ​ជនសង្ស័យ​ឲ្យ​ដឹងថា​ខ្លួន​បាន​កាច់​សោក​ម៉ូតូ​ធូ​ដេ​នោះ​ប្រាកដ​មែន​។
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

 

photo_2019-07-10_11-26-15 photo_2019-07-10_11-26-12

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130