ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បណ្តា​មហាអំណាច​អឺរ៉ុប​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ប្រកាន់ខ្ជាប់​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​

​អឺរ៉ុប ៖ កាលពី​ថ្ងៃ​អង្គារ បណ្តា​មហាអំណាច​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ផ្លាស់ប្តូរ​សកម្មភាព​រប​ស់​ខ្លួន​ក្នុង​ការបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ខណៈដែល​ប្រេសិត​បារាំង​បាន​ទៅដល់​ទីក្រុង​តេ​អេ​រ៉ង់​ដើម្បី​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។​

​កិច្ចព្រមព្រៀង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​បាន​សន្យា​ផ្តល់​ការបន្ធូរបន្ថយ​ទណ្ឌកម្ម ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​ការបញ្ចប់​ភាព​ឯកោ​ជា​អន្តរជាតិ​របស់​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​ជា​ថ្នូរ​នឹង​ការទប់ស្កាត់​យ៉ាង​តឹងរ៉ឹង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​ប៉ុន្តែ​ទីក្រុង​តេ​អេ​រ៉ង់​និយាយថា ខ្លួន​អស់​ការអត់ធ្មត់​ហើយ​ដោយសារតែ​ភាព​អសកម្ម​ភាព​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ភាគី​អ៊ឺរ៉ុប​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​រួមជាមួយ​ប្រមុខ​ការទូត EU កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​តេ​អេ​រ៉ង់​បញ្ចៀស​ការរំលោភ​លើ​កិច្ចព្រមព្រៀង​នេះ​។​សេចក្តីថ្លែងការណ៍​មួយ​ពី EU និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​បារាំង អាល្លឺម៉ង់​និង​អង់គ្លេស​បាន​និយាយថា “​អ៊ីរ៉ង់​ត្រូវតែ​ធ្វើ​សកម្មភាព​ជាធម្មតា​ឡើងវិញ​ហើយ​វិលត្រឡប់​ទៅ​ការអនុលោម​តាម​កិច្ចព្រមព្រៀង JCPoA ឲ្យ​បាន​ពេញលេញ​”​។​

​យោងតាម​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) ដែលមាន​ភារកិច្ច​ត្រួតពិនិត្យបាន​ឲ្យ​ដឹងថា ខណៈពេលដែល​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើតាម​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​នេះនោះ ឥឡូវនេះ​អ៊ីរ៉ង់​កំពុង​រំលោភបំពាន​ចំនួន​ពីរ​ចំណុច​។​

​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​បញ្ជូន​ទីប្រឹក្សា​ការទូត​ជាន់ខ្ពស់​របស់លោក​ទៅកាន់​ទីក្រុង​តេ​អេ​រ៉ង់​បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ហួស​៤,៥​ភាគរយ​ពោលគឺ​លើសពី​ដែន​កំណត់​៣,៦៧​ភាគរយ​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ​វា​នៅតែមាន​កម្រិត​តិចជាង​ឆ្ងាយ​ពី​៩០​ភាគរយ​ដែល​ចាំបាច់​សម្រាប់​គោលបំណង​យោធា​។​

​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយថា ទីប្រឹក្សា​ការទូត​ជាន់ខ្ពស់​លោក Emmanuel Bonne បាន​ទៅដល់​រដ្ឋធានី​អ៊ីរ៉ង់​កាលពី​រសៀល​ថ្ងៃ​អង្គារ​៕

_107551697_mediaitem107551415

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130