ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្លាប់​៧​នាក់ និង​របួស​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ម្សិល​មិ​ល​

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់​, របួសស្រាល​៦​នាក់ និង​របួសធ្ងន់​១០​នាក់​។​នេះ​បើ​យោងតាម​របាយការណ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​, បត់​ឆ្វេង​ស្ដាំ​, និង​កត្ដា​យាន​។​

​របាយការណ៍​បាន​បន្ថែមទៀតថា ក្នុង​រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​១១៧​លើក​, បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥៣​នាក់ របួសធ្ងន់​១០៤​នាក់ និង​របួសស្រាល​៦៣​នាក់​៕

855224859_7429

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130