ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន ៖ អន្តរជាតិ​មិនគួរ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងពេក ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះទេ​!

​ប៉េកាំង ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ទីភ្នាក់ងារ​ឃ្លាំមើល​ថាមពលអាតូមិច​អន្តរជាតិ (IAEA) លោក ហ្វ៊ូ កុង (Fu Cong) ប្រធាន​ប្រតិភូ​ចិន​បាន​និយាយថា សហគមន៍​អន្តរជាតិ​មិនគួរ​បញ្ចេញ​ប្រតិកម្ម​ជ្រុល​ហួសហេតុ ដោយ​គ្មាន​ហេតុផល​ចំពោះ​សកម្មភាព​នុយក្លេអ៊ែ​អ៊ីរ៉ង់​នាពេល​ថ្មីៗ​នេះ​ទេ ព្រោះ​វា​មិនបាន​បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​អ្វី​នោះឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​លោក Fu Cong បាន​គូសបញ្ជាក់​នៅក្រោយ​កិច្ចប្រជុំ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​យ៉ាង​ដូច្នេះ​ថា «​សហគមន៍​អន្តរជាតិ​មិនគួរ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ហួសហេតុ និង​គ្មាន​ហេតុផល ចំពោះ​សកម្មភាព​របស់​អ៊ីរ៉ង់​ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែរ​នោះទេ ដ្បិត​សកម្មភាព​ទាំងនេះ មិនបាន​បង្ក​ជា​ហានិភ័យ​អ្វី​ធ្ងន់ធ្ងរ​ទាល់តែសោះ ពោលគឺ​វា​គ្រាន់តែ​ជា​សកម្មភាព មិន​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​តែប៉ុណ្ណោះ​»​។​

​កិច្ចប្រជុំ IAEA ត្រូវបាន​ធ្វើឡើង​តប​តាម​សំណើ​របស់​សហរដ្ឋអាមេរិក បន្ទាប់ពី​អ៊ីរ៉ង់​ប្រកាស​ចាប់ផ្ដើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ឡើងវិញ ឱ្យលើស​កម្រិត​ដែល​ត្រូវដាក់​កំហិត នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥៕

2-27

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130