ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អង្គទូត​កម្ពុជា​និង​មន្ត្រី​ការបរទេស​ថៃ​ទស្សន​នៅ​ខេត្តបន្ទាយមានជ័យ​និង​សៀមរាប

​ខេត្តបន្ទាយមានជ័យ ៖ អង្គទូត​កម្ពុជា​និង​មន្ត្រី​ក្រសួងការបរទេស​ថៃ​ទស្សនកិច្ច​សិក្សា​មកកាន់​ខេត្តបន្ទាយមានជ័យ​និង​សៀមរាប​ដើម្បី​ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច​ពិសេស​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ វប្ប​ធ​ម៍ ទំនាក់ទំនង​អ្នកការទូត​និង​ប្រជាជន​ជាមួយ​ប្រជាជន​នៃ​ប្រទេស​និ​មួយៗ ។​

ឯ​/​ឧ អ៊ុក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ្ញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​បាន​ដឹកនាំ​មន្ត្រី​ក្រសួងការបរទេស​ថៃ និង​ឯកអគ្គរាជទូត ឯកអគ្គរាជទូត អគ្គ​កុងស៊ុល កុងស៊ុល​និង​មន្ត្រី​ទូត បរទេស​ដែលមាន​និ​វរ​សន​ដ្ឋា​ន​ទូត ស្ថានទូត​នៅ​ប្រទេស​ថៃ​រួមមាន​ប្រទេស​បង់​ក្លា​ដេ​ស អេ​ហ្ស៊ី​ប កេ​ន​យ៉ា ម៉ា​ល់​ឌី​វ ម៉ា​រ៉ុ​ក ហូ​ឡង់ ភូមា រុស្ស៊ី នី​ហ្សេ​រី​យ៉ា ដែនដី​ម៉ា​ល់តា ប៉េ​រ៉ូ ប៉ូឡូញ ប៉រ​ទុយ​ហ្គា​ល់ អេ​ស្ប៉ា​ញ ទី​ម៍រ​ឡេ​ស្ត អ៊ុយ​ក្រែ​ន ជាដើម ដោយ​ធ្វើដំណើរ​តាម​រថយន្ត​ពី​រាជធានី​បាងកក​មក​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក -​ប៉ោយប៉ែត​មក​ទស្សនកិច្ច​សិក្សា​នៅ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តសៀមរាប ។​

នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​និង​នៅ​ស្ពាន​មិត្តភាព​កម្ពុជា ថៃ​ស្ទឹង​បត់ -​ណង​អៀន នា​ក្រុង​ប៉ោយប៉ែត ប្រតិភូ​ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច ស្វាគមន៍​យ៉ាង​កក់​ក្រៅពី​មន្ត្រីរាជការ កងកម្លាំង​ច្រើន​ស្ថាប័ន អង្គភាព​ដែល​ដឹកនាំ​ដោយ​ឯ​/ ឧ អ៊ុំ រាត្រី អភិបាលខេត្ត លោក​អោម ចន្ថា អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ នានា​និង​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ។​

ឯ​/​ឧ អ៊ុំ រាត្រី បាន​ជម្រាបជូន​ភ្ញៀវ​ពី​សមិទ្ធផល​និង​សក្តានុពល​ស​ង្ចេ​ប​នៃ​ខេត្ត ពិសេស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។​និង​ស្ពាន​និង​ផ្លូវ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន ផ្លូវដែក​..​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រូ​ី​កម្ពុជា​និង​ឯ​/​ឧ ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ​បាន​អ​ញ្ញើញ​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ការប្រគល់ ទទួល​ក្បាល​និង​ទូរ​រថភ្លើង​និង​ការ​ប់​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ស្ពាន​ស្ទឹង​បត់​និង​ការស្ថាបនា​អគារ​រដ្ឋបាល​ច្រក បាន​អញ្ជើញ​ធ្វើ​ពិធី​រួមគ្នា​កាលពី​ថ្ងៃទី​២២​ខែមរ​សា​ឆ្នាំ​២០១៩​កន្លងមក ។​

ចំណែកឯ​/​ឧ អ៊ុក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ប្រាប់​សារ​ព៍​ត័​មាន​ថា : នេះ​ជាការ​រៀបចំ​ទស្សនកិច្ច​សិក្សា​ការទូត​នៃ​ទូត​បរទេស​ពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្នុង​បំណង​ផ្លាស់ប្តូរ​និង​បង្ហាញ​ពី​ស្វែងយល់​ពី​សក្តានុពល​សេដ្ឋកិច្ច​ពិសេស​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ វប្ប​ធ​ម៍ ទំនាក់ទំនង​អ្នកការទូត​និង​ប្រជាជន​ជាមួយ​ប្រជាជន​នៃ​ប្រទេស​និ​មួយៗ ។​

ឯ​/​ឧ បាន​បន្តថា : ប្រតិភូ​ទូត​ត្រូវ​ទស្សនកិច្ច​នៅ​ស្ពាន​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​ណង​អៀន​និង​រោងចក្រ​កិនស្រូវ​នៅ​ខេត្ត​បន្ទាយ​មាន​ជ៏​យ និង​ចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​គោលនយោបាយ​ការបរទេស ,​ពី​វិស័យ​ទេសចរណ៍ , ពី​ប្រវត្តិ​ប្រាសាទ​សំខាន់ៗ​និង​ទស្សនា​ប្រាសាទ​នានា​ពិសេស​ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ប្រាសាទភិមានអាកាស ទី​លានជល់ដំរី​…​និង​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួនទៀត​នៅ​ខេត្តសៀមរាប ៕

IMG_0218 (1) IMG_0220 IMG_0244 IMG_0252 IMG_0257 IMG_7736 IMG_7739

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130