ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ធា គ្រុយ ចូលរួម​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១ ខេត្តបន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ពេញ​១​ថ្ងៃៗ​ទី​១១ ខែកក្កដា ឆ្នាំ ២០១៩​នេះ​នៅ​សាលប្រជុំ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ប្រារព្វ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ​សាស្ត្រ​បន្ត​លើក​ទី​១១​របស់​ខេត្តបន្ទាយមានជ័យ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​មកពី​ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​មានជ័យ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ សរុប​អ្នកចូលរួម​ជាច្រើន​រយ​នាក់​។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្ត្រា បាន​មានប្រសាសន៍​ទៅកាន​លោក​វេជ្ជបណ្ឌិត​និង​គ្រូពេទ្យ​ថា​កិច្ចប្រជុំ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១​នេះ​របស់​ខេត្តបន្ទាយមានជ័យ​ក្នុង​គោលបំណង​អភិ វឌ្ឍន៍​ចំណេះ​ដឺ​ង​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល​។​លោក​បាន​បញ្ជាក់ទៀតថា​កិច្ចប្រជុំ​នេះដែរ​គឺ​ដើម្បី​កែលំអរ​រាល់​ចំណុច​ខ្វះខាត​របស់លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ក្នុង​ការផ្តល់សេវា​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​លោក​កែវ​សុ​ភ័​ត្ត្រា​បានបញ្ជាក់​ទៀតថា​ក្នុង​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១១​នេះដែរ​ដើម្បី​ធ្វើការ​ពិនិត្យមើល​ឡើងវិញ​រួមគ្នា​ពី​សមិទ្ធិផល​លើ​ការងារ​ដែល​មន្ទីរ​សុខាភិបាល​រួមជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ក្នុង​ការផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​និង​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍​ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិ​វ័យ​សុខាភិបាល ដែល​ត្រូវ​យកទៅអនុវត្ត​ដោយ​ឈរលើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​សមធ​ម៍​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចំរើន​ទៀតផង​។​ក្នុងនោះដែរ​លោក​សាស្ត្រាចារ្យ​ធា​គ្រុយ​រដ្ឋលេខា​ធិ ការ​ក្រសួងសុខាភិបាល​បានធ្វើការ​ផ្តាំផ្ញើ​ដល់​លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ត្រូវបំពេញ​កិច្ចការ​ក្រម​សីល​ធ​ម៍​វិជ្ជា​វី​វះ​និង​អ​កប្ប​កិរិយា​ឲ្យ​បាន​សមរម្យ​ចំពោះ​អ្នក​ជ​ន្ងឺ​មិនត្រូវ​ប្រើ​អក​ប្ប​កិរិយា​អសុ រោះ​ដល់​អ្នក​ជ​ន្ងឺ​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​សេវា​សាធារណៈហើយ​លោក​បានធ្វើ​ការកោតសរសើ​រ​ដល់​លោក​វេជ្ជបណ្ឌិត​និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​សំរេចបាន​ជោគជ័យ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​។​កត្តា​ជោគជ័យ​ទាំងអស់​នេះហើយ​បាន​ឆ្លុះបញ្ចាំង​នូវ​សាមគ្គីភាព​យ៉ាង​ល្អប្រសើរ​រឹងមាំ​ក្នុង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​សុខាភិបាល​ទៀតផង​៕

IMG_7855 IMG_7856 IMG_7858 IMG_7859 IMG_7860

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130