ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​ឡង់​គ្រឹ​ស័​រ​កែច្នៃ​២​គ្រឿង​ដឹកឈើ​ខុសច្បាប់​ត្រូវបាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជា​ឲ្យ​កម្ទេចចោល​

​ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​សហកា​ជាមួយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្ទាក់ចាប់​ទាន់ពេលវេលា​រថយន្ត​ឡង់​គ្រឺ​ស័​រ​២​គ្រឿង​ដឹកឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅត្រង់ចំណុច​ផ្លូវ​វាង​ក្រុមហ៊ុន​៧៤​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​ម៉ាក​ឡង់​គ្រឺ​ស័​រ​ចំនួន​២​គ្រឿង មួយគ្រឿង​ក្បាល​ពណ៌​.​ស មួយគ្រឿង​ទៀត​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​ដឹកឈើ​ប្រភេទ​លេ​លខ​១​សុ​ក្រម​និង​ពពូលថ្ម​ចំនួន​៣៤​ដុំ មានមុខ​កាត់​ចាប់ពី​២០​ទៅ​៣០​ប្រវែង​៣​ទៅ​៤​ម៉ែត្រ បាន​លួចលាក់​ដឹកឈើ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ប៉ុ​នែ្ត​ត្រូវបាន​បង្ក្រាប​ពី​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បាន​បន្តថា ការបង្ក្រាប​លើក​នេះ​គឺ​ខុសពី​លើក​មុន ដោយ​ប្រគល់​ឈើជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រក្សាទុក​ប៉ុន្តែ​រថយន្ត​យកទៅ​កម្ទេចចោល​តែម្តង​។​

​ខេត្តរតនគិរី​ក៏​មិន​ខុសពី​ខេត្តមណ្ឌលគិរី​នោះដែរ កណ្តាប់ដៃ​ដែក​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យេន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ដោយមាន​ការសម្របសម្រួល​ពី​លោក​លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​បាន​យក​រថយន្ត​ឡង់​គ្រឹ​ស័​រ​កែច្នៃ​ដឹកឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង​ទៅ​កម្ទេចចោល​នៅមុខ​ស្នាក់ការ​សន្តិសុខ​កងរាជអាវុធហត្ថ​៧៨២ ស្ថិតនៅ​ភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នា​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កោតសរសើរ​និង​ការអនុវត្តន៍​ដោយ​ម៉ឹងម៉ាត់​នេះ​ណាស់​៕

 

 

855222686_14721 855213760_53769 855210417_54384 855220684_13908

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130