ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Real ចុះហត្ថលេខា​នាំយក​ខ្សែការពារ​ម្នាក់ទៀត​ពី Porto

​កីឡា ៖ ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ Real Madrid បានបង្ហាញ​នូវ វត្តមាន​កីឡាករ​ថ្មី​មួយរូប​ទៀត​កាលពី​ម្សិលមិញ​នេះ​គឺ ខ្សែការពារ Eder Militao ដែល​ទិញ​មកពី​ក្លិប​នៅ​ព័រ​ទុយ​ហ្គា​ល់ Porto​។​

Militao ត្រូវបាន Real Madrid យល់ព្រម​តម្លៃ​ខ្លួន ៥០​លាន​អឺរ៉ូ​ជាមួយ Porto តាំងពី​ខែមីនា មកម្ល៉េះ​ដោយ​រូបគេ​មក​ចូលរួម​ជាមួយ Real Madrid ក្នុងនាម​ជា​កីឡាករ​ទី​ប្រាំ​ហើយ ដែល Real Madrid នាំចូល​បន្ទាប់ពី Eden Hazard, Luka Jovic, Mendy និង Rodrygo​។​

​យុវជន​របស់ Sao Paulo វ័យ ២១​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​របស់​ប្រេ​ស៊ី​ល Sao Paulo ឈុត​ធំ មុននឹង​ផ្លាស់​មកកាន់​ទឹកដី​ព័រ​ទុយ​ហ្គា​ល់​ជាមួយ Porto កាលពី​រដូវ​កាល​មុន (២០១៨-២០១៩) ដោយ​ចូល​លេង​បាន ២៩​ប្រកួត និង​រក​គ្រាប់​បាល់​បាន ៣​គ្រាប់​៕

maxresdefault (1)

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130